ភ្នំពេញៈលោកចូបៃដិន(JoeBiden)បេក្ខភាពប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យត្រូវបានប្រកាសថាជាប់ជាប្រធានាធិបតីថ្មីទី៤៦របស់សហរដ្ឋអាម៉េរិក។នេះបើតាមប្រភពស៊ីអេនអេនបញ្ជាក់នៅរាត្រីថ្ងៃទី៧ខែវិច្ឆិកានេះ(ម៉ោងនៅកម្ពុជា)។
លោក ចូ បៃដិនឈ្នះការបោះឆ្នោតនេះ បន្ទាប់ពីលោកទទួលបានជ័យជម្នះក្នុងរដ្ឋ Pennsylvania ។ ចំណែកលោកស្រីKamala Harris នឹងក្លាយជាស្ត្រីស្បែកខ្មៅដំបូងគេជាប់ជាអនុប្រធានាធិបតីអាម៉េរិក។
ទន្ទឹមនេះលោកប្រធានាធិបតី ដូណាល់ ត្រាំ បានបដិសេធមិនទទួលស្គាល់ជ័យជម្នះរបស់លោក ចូ បៃដិនទេ៕សរន