Home ហោរាសាស្ត្រ ថ្ងៃទី​៨ ខែវិ...

ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២០

ឆ្នាំជូត
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​សម្រេចចិត្ត​រឿង​អ្វីមួយ​សំខាន់​មិន​ផ្តល់​ផល​ល្អ​ទេពី ព្រោះថា​តែង​កើត​នូវ​បញ្ហា​នាពេល​ក្រោយ​នាំ​ពិបាក​ត្រូវ​ឆ្លងកាត់​ផង​។​ការរស់នៅ​លោកអ្នក​តែងមាន​អារម្មណ៍​ល្អក់កករ​ច្រើន ម្ល៉ោះហើយ​បើ​មិនចេះ​ធ្វើ​ចិត្ត​ត្រជាក់​ទេ​អាច​នឹងមាន​បញ្ហា​ជាមួយ អ្នកដទៃ​ទៀតផង​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ជួប​បញ្ហា​ខ្សត់ខ្សោយ​អតិថិជន​បន្តិច​ឯ​ផល​កម្រៃ​ទៀតសោត​អ្នកខ្លះ​រក​បង្គ្រប់​ឆ្នាំងបាយ​សឹង​ថា​ពិបាក​ផង​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​បង្កជម្លោះ​ចំពោះ​គ្នាច្រើន​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​បិទបាំង​មុខ​៕

ឆ្នាំឆ្លូវ
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ប៉ុន្មាន​ទេ​ដូចនេះ​ធ្វើ​អ្វី​ក៏ដោយ តោង​តែ​ប្រយ័ត្នប្រយែង​បើ​ពុំនោះ​ផល​លំបាក​នឹង​រត់​ចូល​ទៀតហើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​រឿង​សៅហ្មង​ពិសេស​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​ព្យាបាទ​យាយី​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​ក្នុង​ការចូល​និយាយ ដល់​ចាស់ទុំ​បំផុត​៕

ឆ្នាំខាល
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ​ពិសេស​ងាយ​ត្រូវ​ចៅហ្វាយនាយ​ចាប់​ថ្នាំងថ្នាក់​ឬ​ត្រូវ​មនុស្ស​ចាស់​ថា​ស្តីបន្ទោស​ផង​។​ការរស់នៅ​មានការ​ស្មុគស្មាញ​និង​លំបាក​ផ្លូវ​ចិត្តច្រើន​។​ក្នុងថ្ងៃនេះ​ដែរ​ចំពោះ​លោកអ្នក​ដែល​ចង់​ពង្រីក​មុខរបរ​រកស៊ី​ជួញដូរ​ពុំ​សូវ​ទទួលផល​ប្រយោជន៍​ប៉ុន្មាន​ឡើយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កើត​មានការ​រកាំរកូស​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​លុកលុយ​៕

ឆ្នាំថោះ
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​សម្រេចចិត្ត​អ្វី​ងាយ​ភ្លាំងភ្លាត់​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មុខ​ជំនួញ​ឆ្ងាយ​ជិត​មានការ​ប្រែប្រួល​ពី​អាក្រក់​មក​ល្អ​ច្រើន​ដូច្នេះ​គួរ​មានការ​ប្រ​យ័​ត្ត​ប្រយែង​ឱ្យបាន​ខ្លាំងក្លា​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ខ្វាយខ្វល់​ព្រោះតែ​ការមិន​សូវ​ទុកចិត្ត​គ្នា​៕

ឆ្នាំរោង
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ពង្រីក​មុខរបរ​ឬ​ចុះ​ទុន​អ្វីមួយ​តែង​ហុច​ជា​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។​ក្រៅពីនេះ​បើ​លោក​អ្នកមាន​គម្រោងការ​ចង់​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផល​គ្រាន់​ជាទី​ពេញចិត្ត​ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​និង​ផ្អែមល្ហែម​ប្រពៃ​៕

ឆ្នាំម្សាញ់
​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ធ្លាក់​ស្រុតចុះ ដូចនេះ​ចូរ​ប្រយ័ត្ន​ការធ្វើឱ្យ​របស់​ខូច ខាត​ដោយ​ប្រការ​ណាមួយ​។​ក្រៅពីនេះ​ការប្រកប​ការងារ​ក៏​មិនអាច​ប្រមាថ​បានដែរ​បើ​ពុំនោះ​ក៏​ងាយ​ទទួលរង​ការខូចខាត​ឬ​បាត់បង់​ដូចគ្នា​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ត្រូវយក​ភាព​ឈ្នានីស​ឬ​មាត់​ឌឺដង​ដល់​អ្នកដទៃ​ឡើយ​ព្រោះ​ងាយ​កើត​ជម្លោះ​វិវាទ​ណាស់​ហើយ​ស្រួល​មិន​ស្រួល​កើតរឿង​រាវ​ប្រកាប់ប្រចាក់​គ្នា​ថែមទៀត​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មិនត្រូវ​ប្រកាន់​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​នាំ​តែ​ជួប​បញ្ហា​ល្អក់កករ​ឥតឈប់ឈរ​តែប៉ុណ្ណោះ​៕

ឆ្នាំមមី
​រាសី​ល្អជា​មធ្យម​។​ដួង​រាសី​ថ្ងៃនេះ​របស់លោក​អ្នក​មិនមាន​ចោទ​អ្វី​ជា​បញ្ហា​ធំដុំ​ទេ​គឺ​រាល់​ធ្វើ​អ្វី​តែង​ឆ្លើយតប​ភោគផល​ជា​សន្សឹមៗ​គ្រាន់​កក់ក្តៅ​ជានិច្ច​។​ការរស់នៅ​ចូរ​ប្រយ័ត្ន​កូនចៅ​និង​ចាស់ទុំ​កើតរោគ​ជំងឺ​ដោយ​ប្រការ​ណាមួយ​។​ចំណែក​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​បន្តិច​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​ចំណូល​គ្រាន់ រស់​ស្រួលខ្លួន​។

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ក្នុងថ្ងៃនេះ​កុំ​គប្បី​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ព្រោះ​ងាយ​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​ណាស់ដែរ​៕

ឆ្នាំមមែ
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​តែមាន​ការប្រយ័ត្នប្រយែង​ពិសេស​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ងាយ​ទទួលរង​ការប៉ះទង្គិច​ជាមួយ​អ្នកដទៃ​ណាស់​។​ការប្រកប​ការងារ​រ​បស់​លោកអ្នក​មានការ​រីកលូតលាស់​ជា​សន្សឹមៗ​ទៅមុខ​ឥតមាន​ឧបសគ្គ​អ្វី​ធំដុំ​នាំ​ត្រូវ​រែកពន់​លំបាក​នោះឡើយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះ​លាភ​ច្រើន​បោល​ហួស​និង​ហោះ​រំលង​ជានិច្ច​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​លេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​កើត​ជម្លោះ​វិវាទ​ហើយ​មានតែ​រឿងរ៉ាវ​សៅហ្មង​ដាក់គ្នា​៕

ឆ្នាំវក
​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នកមាន​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​ហើយ​ពិសេស​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​។​ចំពោះ​ស្ត្រី​កុំ​បង្ក​ការ​ផល​លំបាក​ដល់​អ្នកដទៃ​ពី​រឿង​អ្វីមួយ​ពីព្រោះ​ផល​អាក្រក់​តែង​កើតឡើង នៅពេល​ក្រោយ​វិញ​ផង​។ សម្រាប់​លោកអ្នក ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​តែ​យ៉ាងណា​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បាបមិត្ត​បង្កជម្លោះ​ណាមួយ​កើតឡើង​។
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​ការដើរ​ហើរ​ពាស​វាលកាល​ព្រោះ​ច្រើន​ជួប​រឿង​អាក្រក់​ជាង​ល្អ ៕

ឆ្នាំរកា
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​អ្វីដែល​មិនល្អ​នឹង​ប្រែប្រួល​មក​គាប់ប្រសើរ​វិញ​ជា​បណ្តើរៗ​ហើយ​ការប្រកប​ការងារ​ក៏មាន​លក្ខ​ណះ​ពេញដៃពេញជើង​ផង​។​នៅក្នុង​ផ្ទះសម្បែង​ស្ត្រី​ចូរ​ប្រយ័ត្ន​កូនតូចៗ​ឬ​មនុស្ស​ចាស់​កើតរោគ​ជំងឺ​ណាមួយ​បៀតបៀន​យាយី ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​បញ្ហា​ចំណី ចំណុក​តែម្តង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក៏​ដូច្នេះ​ដែរ​ការចង់​បោះទុន​ទៅលើ​អ្វីមួយ​ត្រូវ​មើលមុខមើលក្រោយ​ព្រោះ​ផ្លែផ្កា​ទទួលបាន​មកវិញ​មាន​ភាព​យ៉ាប់យ៉ឺន​ណាស់​។

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​គ្នាច្រើន​ដូចនេះ​ឱ្យ​ប្រយ័ត្ន​កើតមាន​ជម្លោះ​វិវាទ​៕

ឆ្នាំច
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ល្អប្រសើរ​ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​សម្រាប់ លោកអ្នក​ដាក់ពាក្យ​ចូលធ្វើការ​ឬ​ទំនាក់ទំនង​ក្នុង​កិច្ចការងារ​អ្វីមួយ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​ឆ្ងាយ​ជិត​មាន​ភាព​កាក់កប​គួរសម​តែ​យ៉ាងណា​ត្រូវ​ប្រយ័ត្ន​ពាក្យសម្តី​បន្តិច​មិន​ដូច្នេះ​ជោគ​លាភ​ទាំងនេះ​នឹងត្រូវ​រលាយ​ដូច​អំបិល​ត្រូវ​ទឹក​អញ្ចឹង​។ ការធ្វើដំណើរ​ឆ្ងាយ ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

ឆ្នាំកុរ
​រាសី​ខ្ពស់​ប្រដែ​ត​។​នៅក្នុង​ថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់ លោកអ្នក​ដំណើរ​ការងា​រ​ឬ​ធ្វើការ​បណ្តាក់ទុន​អ្វីមួយ​។​អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គួរសម​ឯ​ផល​កម្រៃ​ទៀតសោត​ក៏​អាច​ប្រមូល​ចូល​ផ្ទះ​វិញ​គ្រាន់​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​ផង​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មន្ត្រី​ជំនាញ ទទូច​ជាថ្មី...

ដោយៈ សុ​ផានី​តា / កោះកុងៈ...

អាវ​ម៉ា​រ៉ាដូ​ណា​ថ្ងៃ​យក​...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ប្រធានាធិបតី​ប្រេ​ស៊ីល​ថា...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

បន្ទាប់​ពី​ម៉ាឡេស៊ី​ទិញ​វ...

​ប្រែ​សម្រួលៈ​វាសនា​/​គូ​...