Home ព័ត៌មានអន្តរជាតិ បៃ​ដិន​ឈ្នះ​ត...

បៃ​ដិន​ឈ្នះ​ត្រាំ និង​ក្លាយជា​ប្រធានាធិបតី​ទី​៤៦​របស់​សហរដ្ឋ​អាម៉េរិក​

ប្រែ​សម្រួលៈ​វាសនា​/​វ៉ាស៊ីនតោន​,​សហរដ្ឋ​អាម៉េរិក​៖ ​បេក្ខជន​មកពី​គណបក្ស​ប្រជាធិបតេយ្យ លោកចូ បៃ​ដិន (Joe Biden)​ត្រូវ​ក្លាយជា​ប្រធានាធិបតី​ទី​៤៦​របស់​សហរដ្ឋ​អាម៉េរិក​ក្រោយ​ឈ្នះឆ្នោត​នៅ​រដ្ឋ​​ផេនស៊ី​លវែ​នៀ​កាលពី​ថ្ងៃ​០៧​វិច្ឆិកា​។​បណ្តា​អង្គការ​សារព័ត៌មាន​អាម៉េរិក​បាននាំគ្នា​បន្ទរ​ថា ចូ បៃ​ដិន បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​បន្ទាប់​របស់​សហរដ្ឋ​អាម៉េរិក​។​

​អតីត​អនុ​ប្រធានាធិបតី​រូបនេះ​ត្រូវបាន​ប៉ាន់ស្មាន​ទុក​ថា​ជា​អ្នកឈ្នះ​ការបោះឆ្នោត​នេះ​ក្រោយ​លោក​បាន​ប្រកាស​ថា​លោក​ជា​អ្នកឈ្នះ​នៅ​រដ្ឋ​ជា​សមរភូមិ​ក្តៅ ផេនស៊ី​លវែ​នៀ និង​ណេវ៉ា​ដា ដោយ​បន្ថែម​​សម្លេង​អោយ​គាត់​ចំនួន​២០​ទៀត​រហូត​ដល់​ចំនួន​២៧៩ ខណៈ​បេក្ខជន​ម្នាក់​ត្រូវការ​សម្លេង​តំណាង​តែ​២៧០​ដើម្បី​ទទួលបាន​តំណែង​ប្រធានាធិបតី​។​

​ កា​ម៉ា​ឡា ហារី​ស

ព្រឹទ្ធ​សមាជិក​រដ្ឋ​កាលីហ្វ័​រញ៉ា កា​ម៉ា​ឡា ហារី​ស ( Kamala Harris)​ក៏​នឹង​ក្លាយ​ជា​អនុ​ប្រធានាធិបតី​និង​ធ្វើអោយ​លោកស្រី​ជា​ស្ត្រី​ស្បែក​ខ្មៅ​ដំបូង​និង​ជា​មនុស្ស​ដើម​កំណើត​មក​ពី​អាស៊ី​ខាងត្បូង​លើក​​ដំបូង​ផង​ដែរ​ដែល​នឹង​កាន់​មុខតំណែង​ខ្ពស់​បំផុត​ទី​២​នេះ​។​

​បៃ​ដិន ដែល​ជា​ព្រឹទ្ធ​សមាជិក​រដ្ឋ ដេ​ឡា​វ៉ែ​រ ពី​ឆ្នាំ​១៩៧៣​ដល់​២០០៩ និង​ជា​អនុ​ប្រធានាធិបតី ក្រោម​រដ្ឋបាល​លោក​បា​រ៉ាក់ អូ​បា​ម៉ា បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ង​សៅ​រ៍ថា «​ខ្ញុំ​មាន​កិ​ត្តិ​​យស​និង​ហាក់​មាន​អារម្មណ៍​ថា​ដាក់ខ្លួន​ដោយសារ​តែ​ការជឿទុកចិត្ត​ពី​ប្រជាជន​អាម៉េរិក​ចំពោះ​រូប​ខ្ញុំ​និង​អនុ​ប្រធានាធិបតី ហារី​ស​។​ក្នុងការ​ប្រឈម​នឹង​ឧបសគ្គ​ដែល​មិន​ធ្លាប់មាន ប្រជាជន​អាម៉េរិក​​ក៏​បាន​ចេញមក​បោះឆ្នោត​ក្នុង​ចំនួន​ដ៏​ច្រើន​មិន​ធ្លាប់មាន​។​ជា​ការបញ្ជាក់​សារជាថ្មី លទ្ធិប្រជាធិបតេយ្យ ចាក់​ឬ​ស​យ៉ាងជ្រៅ​ក្នុង​បេះដូង​ប្រជាជន​អាម៉េរិក​»​។​

​សារព័ត៌មាន​AP ,CNN, MSNBC និង​បណ្តាញារ​ព័ត៌មាន​ដទៃទៀតបាន​ប្រកាស​ជ័យជម្នះ​របស់​ដៃ​ដិ​ន ព្រមៗ​គ្នា​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​(​ដើម​ថ្ងៃអាទិត្យ​ម៉ោង​នៅ​អាស៊ី​) បន្ទាប់​ពីបៃ​ដិននាំ​មុខ​នៅ​ផេនស៊ី​លវែ​​នៀ​ដល់​៣០.០០០​សម្លេង​។​

​ជ័យជម្នះ​របស់​បៃ​ដិន​នៅ​ផេនស៊ី​លវែ​នៀ បាន​បិទផ្លូវ​របស់ ដូ​ណា​ល់ ត្រាំ ឆ្ពោះទៅ​កាន់​ជ័យជម្នះ​។​ត្រាំ​ឥឡូវ​នៅតែ​មានម្ល​ង​គាំទ្រ​ពី​២១៤​តំណាង​ដដែល​និង​មិន​អាច​ឈ្នះ​ទេ​បើ​មិន​បាន​សម្លេង​ពី​តំណាង​២០​នៅ​រដ្ឋ​ផេនស៊ី​លវែ​នៀ​។​

​ត្រាំ​ឥឡូវ ក្លាយ​ជា​ប្រធានាធិបតី​ក្នុង​តំណែង​លើកដំបូង​ដែល​មិន​អាច​ជាប់​ឆ្នោត​នៅ​អាណត្តិ​ទី​២ ចាប់តាំងពី​លោក​ច​ច អេច ដា​ប់ប​ល​យូ ប៊ូ​ស ចាញ់ឆ្នោត​ដូចគ្នា​នៅ​ឆ្នាំ​១៩៩២៕

អ្នកគាំទ្រ បៃដិន ចេញមកអបអរក្រោយលោកត្រូវបានប្រកាសថាជាអ្នកឈ្នះ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មុខសញ្ញា កាច់​កញ្ចក់​ឡាន​...

ដោយៈ​ស​រិ​ទ្ធ / ភ្នំពេញ​៖...

តើ​គម្រោង​រៀបចំ​ការបោះឆ្ន...

ដោយ​: មុនី​រ័ត្ន / ភ្នំពេ...

ក្រសួង​អប់រំ​ផ្អាក​ការហាត...

​ដោយ​: ដេប៉ូ / ភ្នំពេញ​: ...

វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន​៖ ...

​ដោយៈ​សុផល​/​ភ្នំពេញ​: គិ...