Home ព័ត៌មានជាតិ សេដ្ឋកិច្ច ទំនប់​អាងទឹក​...

ទំនប់​អាងទឹក​នៅ​ស្រុក​ថ្មពួក​ត្រូវបាន​ជួសជុល​ដើម្បី​រក្សា​ទឹក​ទុក​

ដោយ​:​ប​.​ជ័យ / បន្ទាយមានជ័យ:ទំនប់​អាងទឹក ទំនប់​និង​ខ្នង​ប្រឡាយ​មួយចំនួន​នៅ​ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ​ត្រូវបាន​ជួសជុល​បន្ទាន់ ហើយ​បន្តបន្ទាប់​ដើម្បី​ស្តុក​រក្សា​ទឹក​ទុក​សម្រាប់​បរិភោគ ,​ប្រើប្រាស់​និង​ស្រោចស្រព។​

​មន្ត្រី​អាជ្ញាធរ​ឃុំ​ថ្មពួក​ប្រាប់​គេហទំព័រ​រស្មី​ក​ម្ព​ជា​កាលពី​ថ្ងៃទី​៧​ខែវិច្ឆិកា​ថា​នៅ​បន្ទាប់ពី​ទឹកជំនន់ ហើយ​ទឹក​ស្រក មន្ត្រី​ជំនាញ ព្រមទាំង​លោក​អ៊ុំ​រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ​និង​ក្រុមការងារ​បាន​ចុះ​បន្ទាន់​និង​បន្តបន្ទាប់​ចុះ​ពិនិត្យមើល និង​បាន​ជួល​អេស្កាវ៉ាទ័រ បិទ​ត​ភ្ជាប់​ទំនប់​ចាស់ កាត់​ស្ទឹង​ថ្មពួក ដែល​ត្រូវ​ទឹកជំនន់​បុក​ដាច់​កាលពី​នាពេល​កន្លងមកនេះ ហើយ​បាន​បិត​ទប់​ឡើងវិញ​ដើម្បី​រក្សា​ទឹក​ទុក​បរិ​ភគ ប្រើប្រាស់ ស្រិច​ស្រព​ខ្នាតតូច​និង​ក៏​សម្រួល​ផ្លូវ​ឲ្យ​ប្រជាពលរដ្ឋ​ឆ្លងកាត់ ដឹកជញ្ជូន​ភោគផល​ឆាប់ៗ​ខាងមុខនេះ នៅក្នុង​ភូមិ​វត្ត​ចាស់ ឃុំ​ថ្មពួក ស្រុក​ថ្មពួក ។​

​សូម​រំលឹកថា​ជំនន់​ផ្លេកបន្ទោរ​កាលពី​ល្ងាច​ថ្ងៃទី​១៧​ខែតុលា​កន្លងទៅ​បា​នប​ង្ក​បាក់​ទំនប់​កាត់​ស្ទឹង​និង​ធ្លាយ​ទំនប់​ក្រវ៉ាត់​ស្រុក​នៃ​ស្ទឹង​ថ្ន​ពួក បង្ក​លិចលង់​ប្រជុំជន​ស្រុក ៧០​ភាគរយ​។ ក្នុង​នោះបាន​លិច​សាលាស្រុក ការិយាល័យ​នានា​ជុំវិញ​ស្រុក នគរបាល​ស្រុក មន្ទីរពេទ្យបង្អែក មណ្ឌល​សុខភាព ការិយាល័យ​ស្រុក​ប្រតិបត្តិ ប៉ុស្តិ៍នគរបាល …​និង​ផ្ទះ​ពលរដ្ឋ ផ្លូវថ្នល់ …​ជាច្រើន​នៃ​ឃុំ​គំរូ​និង​ឃុំ​ថ្មពួក​ដែលជា​ទីប្រជុំជន​ស្រុក ។​ទន្ទឹម ទឹកបាន​ស្រក​ហូរ​សំ​យ៉ុង​ទៅ​ក្រោម​បាន​បង្ក​បាក់​ធ្លាយ​អាង​កាប់​ចោរ​នៅ​ឃុំ​ភូមិ​ថ្មី ហើយ​រុញ​ទៅបុក​បាក់​អាង​ត​ម៉េង​ឃុំ​គោក​កឋិន ។​ទឹកជំនន់​កាលណោះ ក៏បាន​បង្ក​លិចលង់​លង់​ខ្លាំង​នៅ​ភូមិ​នានា​ប៉ែក​ខាងជើង​ផ្លូវ​ខេត្ត​លេខ​២៥៦៣ ថ្មពួក -​បឹង​ត្រកួន ក្នុង​ឃុំ​គោក​រមៀត ។ ហើយក៏​លិចលង់​ផ្លូវជាតិ​លេខ​៥៨ ម្តុំ​ស្ពាន​ទី​១​ឬ​ស្ពាន​អាមេរិកាំង​) ពី​យប់់​ថ្ងៃទី​២៧ ដល់​ទៀបភ្លឺ​ថ្ងៃទី​១៩​ខែតុលា កន្លងមក ។​ក្នុងនោះ ត្រូវ​ផ្អាក​បណ្តោះអាសន្ន​រថយន្ត​ធុន​ធំ​ដឹក​ធ្ងន់​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥៦ អស់​៣​ថ្ងៃ ។​

​ប៉ុន្តែ​ក្រោយ​ទឹកជំនន់​បាន​ស្រក រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​ជំនាញ​ពាក់ព័ន្ធ បន្ត​ដោះស្រាយ​ការខូចខាត​នៅ​ខេត្តបន្ទាយមានជ័យ តាម​បញ្ជា​ដ៍​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា

​ក្នុងនាម​អាជ្ញាធរខេត្ត ព្រមទាំង​ប្រជាពលរដ្ឋ​ទាំងមូល ពិសេស ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​គោក​កឋិន ស្រុ​ល​ថ្មពួក ខេត្តបន្ទាយមានជ័យ លោក​អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​សូម​គោរព​ថ្លែងអំណរគុណ​និង​ដឹងគុណ​ជានិច្ច សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ឆ្លើយតប​នឹង​ប្រសាសន៍​ដ៍​ថ្លៃថ្លា តាមរយៈ​ក្រសួង​ធនធានទឹក និង​ឧ​ត្តុ​និយម បាន​ដោះស្រាយ​ភ្លាមៗ​ជូន​ដល់​ប្រជាពលរដ្ឋ ចំពោះ​ការតភ្ជាប់ និង​ជួសជុល​បន្ទាន់​ខ្នង​អាង​តា​ម៉េង​នៅ​ឃុំ​គោ​កឋិន​ដែល​ដាច់​បាក់​ដោយ​គ្រោះទឹកជំនន់ ។

​ការឆ្លើយតប​នោះ មិន​ត្រឹមតែ​បាន​ស្តុក​រក្សា​ទឹក​ទុក​ប៉ុណ្ណោះ​ទេ ។​ប៉ុន្តែ​ថែមទាំង​វ​បាន​សម្រួល​អោយ​ប្រជាពលរដ្ឋ​អាចធ្វើ​ដំណើរ ដឹកជញ្ជូន​ឆ្លងកាត់​បាន​ឡើងវិញ​។

​ទន្ទឹមនឹងនោះ អាង​កាប់​ចោរ​នៅ​ភូមិ​ផ្សារ​ថ្មី អាង​ទំនប់​ស្តេច អាង​ជើងគ្រុះ អាង​ក្បាល​ទន្សោង​នៅ​ឃុំ​បន្ទាយឆ្មារ អាង​កា​ឆាយ អាង​ព្រៃវែង អាង​គោក​ព្រេ​​ច​….​នៅ​ឃុំ​គោក​រមៀត ក៏ត្រូវ​បាន​ជួសជុល​បន្ទាន់ បណ្តោះអាសន្ន ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular