Home ព័ត៌មានជាតិ នយោបាយ ​ខួប​១០០​ឆ្នា...

​ខួប​១០០​ឆ្នាំ​នៃ​ព្រែក​អ្នក​លឿង​សកម្ម​៖ ពី​កំពង់ចម្លង​ដ៏​សំខាន់ មកកាន់​ស្ពាន​ដ៏​មាន​សក្តានុពល​(៥)

ដោយៈ​មរតក​៧​មករា​
នៅក្នុង​អត្ថបទ​ទី​៦(​ភាគ​ទី​៤)​ចំណុច​ទី​២​កាលពី​ចុង​សប្តាហ៍​មុន​យើង​បាន​ពន្យល់​អំពី​ភាពស្មុគស្មាញ​នៃ​«​រចនាសម្ព័ន្ធ​រដ្ឋបាល​បារាំង​-​ខ្មែរ​» នៅ​សម័យ​អាណាព្យាបាល​បារាំង កាលពី​ជាង​មួយ​សតវត្សរ៍​មុន តាម​ការវិភាគ​លើ​ឯកសារ​។ សម្រាប់​អត្ថបទ​ទី​៧ (​ភាគ​ទី​៥) ចំណុច​ទី​៣ នៅថ្ងៃនេះ យើង​ផ្តោតលើ​«​ប្រវត្តិ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​» ដែល​ពាក់ព័ន្ធ​នឹង​ខេត្តព្រៃវែង នៅពេល​មុន​និង​ក្រោយ​កំណែទម្រង់រដ្ឋបាល​ឆ្នាំ​១៩២១​។​

៣-​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នៃ​ខេត្តព្រៃវែង​មុន​និង​ក្រោយ​ឆ្នាំ​១៩២១

៣.១-​រដ្ឋបាល​បារាំង​-​ខ្មែរ នៅ​ទី​រេ​ស៊ី​ដង់​ព្រៃវែង​មុន​ឆ្នាំ​១៩២១
​នៅ​ប្រទេស​កម្ពុជា ដែនដី​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​បែប​បារាំង ហៅថា​«​ទី​រេ​ស៊ី​ដង់​» ដែល​ស្ថិតនៅក្រោម​អំណាច​របស់​លោក​រេ​ស៊ី​ដង់​ខេត្ត​(​បារាំង​)​នោះ គ្របដណ្តប់​លើ​ខេត្ត​មួយចំនួន នៅក្រោម​ចៅហ្វាយស្រុក​ខ្មែរ​។ នៅ​ឆ្នាំ​១៩១៧ ទី​រេ​ស៊ី​ដង់​ព្រៃវែង (​នៅក្រោម​លោក​រេ​ស៊ី​ដង់​ខេត្ត​បារាំង​) មាន​ខេត្ត​ចំនួន​៤ (​នៅក្រោម​ចៅហ្វាយស្រុក​ខ្មែរ​)​គឺ​៖ ខេត្ត​បាភ្នំ​, ពារាំង​, ព្រៃវែង​, និង​
​ស៊ីធរ​កណ្តាល​។ សូម​មើល​ដ្យា​ក្រាម និង​ខេត្ត​ចំនួន​៥១​នៅ​ឆ្នាំ​១៩១៧​។​

៣.២-​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នៃ​ខេត្តព្រៃវែង​ក្រោយ​ឆ្នាំ​១៩២១
​នៅ​ថ្ងៃទី​១១​ខែធ្នូ​ឆ្នាំ​១៩២១ វិស័យ​រដ្ឋបាល​ត្រូវបាន​រៀបចំ​ឡើងវិញ​តាមរយៈ​ព្រះរាជប្រកាស​លេខ​១០២ ដោយមាន​ការបង្កើត​«​ខណ្ឌ​» នៅ​ចន្លោះ​«​ស្រុក​» និង​«​ឃុំ​» ពោលគឺ​រដ្ឋបាល​ថ្នាក់​ខេត្ត​មាន​៖ ខេត្ត​-​ស្រុក​-​ខណ្ឌ​-​ឃុំ​៖«​ខេត្ត​»​ទាំង​៥១​ខាងលើ​នោះ ត្រូវបាន​ប្តូរ​ឈ្មោះ​មកជា​«​ស្រុក​»​ហើយ​គេ​បាន​លុប​«​ខណ្ឌ​» ចេញ​វិញ នៅ​ឆ្នាំ​១៩៣៤​។ សូម​មើល​ដ្យា​ក្រាម​។​
1-​ខេត្តព្រៃវែង​នៅ​ឆ្នាំ​១៩២២ (​ក្រោយ​កំណែទម្រង់រដ្ឋបាល​ឆ្នាំ​១៩២១) មាន​២​ស្រុក​គឺ​៖
​ក​)-​ស្រុក​ព្រៃវែង មាន​៥​ខណ្ឌ​៖ ព្រៃវែង​, កំចាយមារ​, ពារាំង​, កញ្ជ្រៀច​, ស៊ីធរ​កណ្តាល​។​
​ខ​)-​ស្រុក​បាភ្នំ មាន​៣​ខណ្ឌ​៖ ឈើកាច់​, អាន​ប៊ិ​ញ​, ត្របែក​។​
2-​ខណ្ឌ​ព្រៃវែង​ឆ្នាំ​១៩២២ មាន​២៣​ឃុំ និង​មាន​៥​ឃុំ​នៅក្នុង​ស្រុក​ពាម​រក៍​បច្ចុប្បន្ន​គឺ​៖
​ព្រែក​កណ្តៀង​, បា​បោង​, ពាម​រក៍​, បន្លិច​ប្រាសាទ​, ព្រែក​អ្នក​លឿង​។​
​ប្រភព​៖​ព្រះរាជប្រកាស​ចុះ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​១៩២២ ក្នុង​ព្រឹត្តិបត្រ​រដ្ឋបាល​នៃ​ប្រទេស​កម្ពុជា​ឆ្នាំ​១៩២២ Bulletin Administratif du Cambodge en 1922, , p. 785-787)៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកនាំពាក្យ:ការបិទស្ថានទ...

ដោយ:មុនីរ័ត្ន/ភ្នំពេញ:លោក...

ក្រោយ​ប្រកួត​ជាមួយ រ៉​យ ច...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សម្តេច​តេ​ជោ ហ៊ុន សែន អបអ...

ដោយៈ តារា​រិ​ទ្ធ / ភ្នំពេ...

សម្ដេច​ក្រឡាហោម ស ខេង ៖ ម...

ដោយ​:​មុនី​រ័ត្ន / ភ្នំពេ...