Home ព័ត៌មានជាតិ សន្តិសុខ ​ពេល​ត្រួតពិន...

​ពេល​ត្រួតពិនិត្យ ការអនុវត្ត​ច្បាប់​ចរាចរណ៍ សមត្ថកិច្ច ឃាត់ខ្លួន​ជនសង្ស័យ ពីរ​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ជនសង្ស័យ​ពីរ​នាក់ ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន បាន​ត្រូវ​គណ​:​បញ្ជាការ​ឯកភាព រដ្ឋបាល​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន ក្នុងខណៈពេល​ត្រួតពិនិត្យ ឆែក​អាវុធជាតិផ្ទុះ គ្រឿងញៀន និង​ការ​រឹតបន្តឹង ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ដកហូត​គ្រឿងញៀន ចំនួន ១​កញ្ចប់ ទុកជា​វត្ថុតាង ។​

​ជនសង្ស័យ​ទាំងពីរ បាន​ត្រូវ​ឃាត់ខ្លួន នៅ​ម៉ោង ៨ យប់​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​មុខ​ផ្សារ​ទំនើប Super Stor ផ្លូវ​លេខ​១៩៨៦ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

​ក្រៅពី​ការឃាត់ខ្លួន​នេះ គណ​:​បញ្ជាការ​ឯកភាព រដ្ឋបាល​ខណ្ឌ​សែន​សុខ ដឹកនាំ​ដោយ​លោក សក់ ច័ន្ទ​កញ្ញា​រិ​ទ្ធ អភិបាលរងខណ្ឌ​សែន​សុខ បាន​ដឹកនាំ​កម្លាំងចម្រុះ ចុះ​ត្រួតពិនិត្យ​ឆែក​អាវុធជាតិផ្ទុះ គ្រឿងញៀន និង​អនុវត្ត​រឹតបន្តឹង ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយបាន​ត្រួតពិនិត្យ ម៉ូតូ​ឆ្លងកាត់​ចំនួន ១៩៤ គ្រឿង ថែម​ទៀតផង​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មេបញ្ជាការ​កងពលតូច​លេខ​៧ ...

​ដោយ​: ភ្នំ​ដែក / ខេត្តព្...

រថយន្ត បុក​ម៉ូតូ បណ្តាលឱ្...

ដោយៈ សៅ វ៉ាន់ឌី / ព្រះ​វិ...

ផ្ទួនៗគ្នា បន្ទាប់ពី​ពុល​...

​ដោយៈ​ មុនី​រ័ត្ន ​/ ​ភ្ន...

រដ្ឋមន្ត្រី​កសិកម្ម ចុះ​ព...

ដោយៈ ជា សីហៈ / ភ្នំពេញៈ ល...