រដ្ឋបាលខេត្ត​ព្រះសីហនុ បន្ត​ការពារ​គល់ឈើ នៅតាម​ឆ្នេរ​

ដោយៈ ប​.​ខុន / ភ្នំពេញៈ រដ្ឋបាលខេត្ត​ព្រះសីហនុ បន្ត​រៀប​បាវ​ខ្សាច់ ការពារ​គល់ឈើ នៅ​ឆ្នេរ​អូរត្រេះ​១ នៅក្នុង​រដូវ​ជំនោរ ទឹកសមុទ្រ បក់បោក​ខ្លាំង​។ នេះ​បើតាម​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា នេះ​។​

​លោក​អភិបាលខេត្ត បាន​បន្ត​ឱ្យដឹងថា កងកម្លាំង​នគរបាល​ក្រុង ប្រជា​ការពារ​ក្រុង និង​សង្កាត់​ទាំង ៤ សរុប​ចំនួន ១៣៥ នាក់ កាលពី​ថ្ងៃ​សៅរ៍ បាន​ចូលរួម​ចូកដី​ខ្សាច់ ច្រក​បាវ​ទប់​រលក​សមុទ្រ កុំ​ឲ្យ​បោក​ប៉ះ​គល់​ដើមឈើ តាម​បណ្តោយ​ឆ្នេរ អូរត្រេះ​១ បាន​ចំនួន ៤៣ ដើម​។​

​ការងារ​ខាងលើ គេ​បានធ្វើ​បន្តបន្ទាប់ ពី​គល់ឈើ​មួយចំនួន ប្រឈម​នឹង​ការ​រលំ​ដួល ដោយសារ​ទឹករលក បោកបក់​ដាច់​ដី នៅតាម​គល់ឈើ​ទាំងនោះ អស់ហើយ ត្រូវបាន​ដាក់​បាវ​ខ្សាច់ ការពារ កាលពី​ក្នុង​ខែតុលា រួចមក​។​

​លោក គួច ចំរើន បាន​បញ្ជាក់ថា បាវ​ក្រចៅ ចំនួន ៧០០ ត្រូវបាន​ប្រើ​អស់ កាលពី​លើក​ទី​១ នៅលើ​ឆ្នេរ​អូរ​ឈើទាល និង​បាវ ជាង​មួយ​ពាន់​ទៀត កំពុង​ច្រក​ខ្សាច់​ការពារ គល់ឈើ​នៅ​ឆ្នេរ​អូរត្រេះ និង​ត្រូវធ្វើ​បន្ត នៅលើ​ឆ្នេរ​ពយ ជំទាវ​ម៉ៅ​ទៀត​៕​/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្នុង​ខែវិច្ឆិកា ពេល​រដូវ...

ដោយៈ គ្រញូង / បាត់ដំបងៈ ថ...

ព្រឹត្តិការណ៍​សហគមន៍ ២៨ វ...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

ពលរដ្ឋ​ខេត្តតាកែវ សម្រុក​...

ដោយៈ តាកែវ / តាកែវៈ ប្រជា...

រថយន្ដ​និង​រថយន្ដបុក​គ្នា...

ដោយៈ​ស​រិ​ទ្ធ​/​កំពង់ស្ពឺ...