ដោយ៖ដេប៉ូ/ភ្នំពេញ៖ក្រសួងអប់រំយុវជននិងកីឡាបានចេញសេចក្តីជូនដំណឹងមួយដោយឱ្យបេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅបាក់ឌុប សម័យប្រឡង២១ ធ្នូ ២០២០ ត្រូវតាមដាន ហ្វេសប៊ុក គ្រុប( Facebook Group) នៃទំព័រហ្វេសប៊ុកផ្លូវការ ( facebook.com/groups/moeys)របស់ក្រសួង។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំដែលបានបញ្ជាក់តាមរយៈគណនីហ្វេសប៊ុករបស់ខ្លួនឱ្យដឹងថាការតាមដានទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងនេះគោលដៅសំខាន់គឺដើម្បីទទួលបានវីដេអូកំណែប្រធានវិញ្ញាសាប្រឡងឆ្នាំមុនៗតាមអត្រាថ្នាក់ជាតិគ្រប់មុខវិជ្ជាដែលត្រូវជ្រើសរើសសម្រាប់ប្រឡង ។ព្រមជាមួយគ្នាក្នុងនេះក៏មានមេរៀនសង្ខេប វីដេអូបង្រៀនគ្រប់មុខវិជ្ជាទាំងឆមាសទី១ និងឆមាសទី២ ក៏ដូចជាលិខិតបទដ្ឋានគតិយុត្ត ព័ត៌មានសំខាន់ៗ ទាក់ទងនិងការប្រឡងមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង២១ ធ្នូ ២០២០ សម្រាប់ បេក្ខជនប្រឡង៕សរន
