Home ព័ត៌មានជាតិ សន្តិសុខ បុរស​ម្នាក់ ប...

បុរស​ម្នាក់ បាន​បើក​ម៉ូតូ ទៅបុក​រថយន្ត បណ្តាល​ឲ្យ​ស្លាប់ ភ្លាមៗ​

ដោយៈ ស​រិ​ទ្ធ / ស្វាយរៀងៈ បុរស​ម្នាក់ ជា​ប្រជា​ការពារ បាន​បើក​ម៉ូតូ មិន​ប្រកាន់​ស្ដាំ ទៅបុក​ជាមួយ​រថយន្ត ឈ្នួល​ដឹក​អ្នកដំណើរ យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង កាលពី​ម៉ោង ៥​និង​៤៨​នាទី ល្ងាច​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២០ លើផ្លូវ​ជាតិ​លេខ​១៣ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ ៦ និង​លេខ ៧ ស្ថិតក្នុង​ភូមិ​ពភ្លា សង្កាត់​សង្ឃ័រ ក្រុង​ស្វាយរៀង ។​

​សមត្ថកិច្ច​នគរបាល ក្រុង​ស្វាយរៀង បានឱ្យដឹងថា បុរស​ដែល​ស្លាប់​នោះ ឈ្មោះ គង់ សំអឿន អាយុ ៤៩ ឆ្នាំ មុខរបរ ជា​ប្រជា​ការពារ រស់នៅ​ភូមិ​ស្វាយ​រូង ឃុំ​កំពង់​ចក ស្រុក​រំដួល ខេត្តស្វាយរៀង​។ ចំណែក​អ្នកបើករថយន្ត ឈ្មោះ កឹម សា​ភាន់ ភេទ​ប្រុស អាយុ ៣២ ឆ្នាំ រស់នៅ​ភូមិ​អន្លង់​ស្ពាន ឃុំ​ស្វាយចេក ស្រុក​រំដួល ខេត្តស្វាយរៀង​។​

​សមត្ថកិច្ច បាន​បញ្ជាក់ថា នៅ​មុនពេល​កើតហេតុ បុរសរងគ្រោះ បាន​បើក​ម៉ូតូ ម៉ាក​ហុងដា វ៉េវ អ៊ី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម ១A-៥៨៤១ ក្នុងទិសដៅ​ពី​ខាងជើង ទៅខាង​ត្បូង មិន​ពាក់មួក​សុវត្ថិភាព ហើយ​បើក​មិន​ប្រកាន់​ស្ដាំ ស្រាប់តែ​ទៅបុក រថយន្ត​មួយគ្រឿង ម៉ាក HYUNDAI COUNTY ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ ៣B- ៣៣០៩ ដែល​បើក​ក្នុងទិសដៅ ពី​ខាងត្បូង ទៅខាង​ជើង បញ្ច្រាស​គ្នា បង្កឱ្យមាន​ការភ្ញាក់ផ្អើល​តែម្ដង​។​

​ក្រោយមក អ្នកបើកបរ​រថយន្ដ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល ក្រុង​ស្វាយរៀង ដើម្បី​សាកសួរ និង​ចាត់​ការបន្ដ​តាមច្បាប់ ។ ចំណែក​សព សមត្ថកិច្ច បាន​ប្រគល់ឱ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...

សរុប​រឿង​ពុល​ស្រាស​នៅ​កំព...

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ​ករ...

សម្តេចនាយក​រដ្ឋមន្ត្រី​នឹ...

សម្តេចនាយក​រដ្ឋមន្ត្រី​នឹ...