ដោយ: មុនីរ័ត្ន / ភ្នំពេញ: រថយន្តធុនធំមួយគ្រឿង បើករេចង្កូតជ្រុលទៅបុកផ្ទប់នឹងរបងរោងចក្រ បណ្តាលឲ្យរួញកាប៊ីនឡានមកក្រោយ គាបជាប់អ្នកបើកបរនៅក្នុងកាប៊ីន។ កើតហេតុកាលពីវេលាម៉ោង៣ទៀបភ្លឺចូលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ។
ជនរងគ្រោះឈ្មោះ ម៉ៅ សោភា អាយុ២១ឆ្នាំ ដែលគាបជាប់ក្នុងកាប៊ីនឡានត្រូវបានកងប្រតិបត្តិការរុករកនិងសង្គ្រោះរបស់៧១១ កងពលតូចលេខ៧០ ចេញទៅអន្តរាគមន៍ជួយសង្គ្រោះ ក្នុងសកម្មភាព បច្ចេកទេស ជំនាញ វះ កាត់ ហែករថយន្ត ដើម្បីយកជនរងគ្រោះចេញពីក្នុងកាប៊ីនបានដោយសុវត្ថិភាព រួចដឹកបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យព្រះកុសុម:៕ ល