Home ព័ត៌មានជាតិ សេដ្ឋកិច្ច ព្យុះ​ថ្មី​មួ...

ព្យុះ​ថ្មី​មួយទៀត​ទៅរក​ឆ្នេរ​វៀតណាម​កន្លែង​ដដែល​

ដោយ​: ប​.​ខុន / ភ្នំពេញ​: សម្ពាធ​ទាប​សកម្ម Active Low នៅលើ​ភាគខាងត្បូង​ប្រទេស​ហ្វី​លីន បានក្លាយ​ទៅជា​វិ​សម្ពាធ TD នៅពេល​ដើរចូល​ដល់​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​នា ព្រឹក​ថ្ងៃអាទិត្យ​ទី​៨​ខែវិច្ឆិកា​។ នេះ​បើតាម​ការឱ្យដំណឹង​ពី​លោក​ចាន់ យុ​ត្ថា អ្នក​នាំ ពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធន ធាន​ទឹក​និង​ឧតុនិយម​នៅ​ថ្ងៃទី ៨​ខែវិច្ឆិកា​។​

​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ​បាន បញ្ជាក់ថា វិ​សម្ពាធ​នេះ​នឹង​វិ​វត្ត​ទៅជា​កូន ព្យុះ TS មានដំណើរ​ទៅរក​ឆ្នេរ​ក្រោម​ភាគ​កណ្តាល​របស់​ប្រទេស​វៀតណាម​ដែលជា​កន្លែង​ព្យុះ​មុន​បាន​ឆ្លងកាត់​។​

​លោក ចាន់ យុ​ត្ថា និយាយ​ឱ្យដឹងទៀតថា ព្យុះ​ថ្មី​នេះ​នឹង​នាំមក​នូវ​ការ​ធ្លាក់ភ្លៀង​រាយប៉ាយ ក្នុង​ក្របខណ្ឌ​ស្ទើរ​ទូទាំងប្រទេស​នៅ​អំឡុង​ថ្ងៃទី​១០​និង​១១ ខែវិច្ឆិកា ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​នៅ​តំបន់​ទំនាប​ជាប់​ព្រំដែន នៃ​ប្រទេស​វៀតណាម និង​តំបន់​ខ្ពង់រាប​ភាគ​ឦសាន​មាន​ភ្លៀង​ច្រើន​។ មន្ត្រី​ជំនាញ​របស់​ក្រសួង​បាននិងកំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​ការវិវត្ត​របស់​បាតុភូត​ថ្មី​នេះ​៕

​គំនូស​តម្រាយ​ផ្លូវ​ព្យុះ ពី JMA​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ឃាត់ខ្លួន​យុវជន​ម្នាក់ ជា...

​ដោយៈ អង្គា​រ៍​ហេង / ភ្នំ...

​គ្រោង​ជ្រើសរើស​ទីតាំង​ខ្...

​ដោយៈ​ភ្នំ​ស្វាយ / បន្ទាយ...

​បុរាណ​ដ្ឋា​ន​អូរ​កី​ក្នុ...

​ដោយៈ ភ្នំ​ស្វាយ / កោះកុង...

​ត្រីមាស​ទី​បីៈ​រោងចក្រ​ច...

ដោយ​: ពៅ​និមល​/​ភ្នំពេញ​:...