Home ព័ត៌មានអន្តរជាតិ អ៊ុង សាន ស៊ូ​...

អ៊ុង សាន ស៊ូ​ជី ប៉ុនប៉ង​រក្សា​សម្លេង​ភាគច្រើន​ដាច់ នៅពេល​ការបោះឆ្នោត​នៅ​មី​យ៉ាន់​ម៉ា​ចាប់ផ្តើម​

​ប្រែ​សម្រួលៈ​វាសនា​/​យ៉ាងហ្គោន​៖ ​មី​យ៉ាន់​ម៉ា​កំពុង​ធ្វើ​ការបោះឆ្នោត​សភា​កាលពី​ថ្ងៃអាទិត្យ​ទី​០៨​វិច្ឆិកា ។​វា​ជា​ការបោះឆ្នោត​មួយ​ដែល​គេ​រំពឹងថា រដ្ឋាភិបាល​របស់​លោក​ស្រី អ៊ុង សាន ស៊ូ​ជី​នឹង​វិល​មក​​កាន់​អំណាច​សាជាថ្មី ដោយសារតែ​លោក​ស្រី​នៅ​មាន​ប្រជាប្រិយភាព​ខ្លាំង​នៅក្នុង​ស្រុក​។​

​វា​ជា​ការបោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​លើក​ទី​២​ចាប់តាំងពី​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​នេះ បាន​ដើរចេញ​ពី​ការគ្រប់គ្រង​យោធា​នៅ​ឆ្នាំ​២០១១​។​

​សូម​រំលឹក​ថា កាលពី​៥​ឆ្នាំមុន គណបក្ស​សម្ពន្ធជាតិ​សំរាប់​លទ្ធិប្រជាធិបតេយ្យ​របស់​ស៊ូ​ជី បាន​ឈ្នះ​ការបោះឆ្នោត​យ៉ាង​ភ្លូកទឹកភ្លូកដី តែ​ត្រូវដ្ឋ​ធម្មនុញ្ញ​បង្ខំ​អោយ​ចែក​អំណាច​ជាមួយ​ក្រុម​យោធា​។​

​ពេលនេះ មេដឹកនាំ​ស៊ីវិល​ស៊ូ​ជី កំពុង​ព្យាយាម​រក្សា​ម្លេង​ភាគច្រើន​ដាច់ ដោយ​បាន​ប្រាប់​ទៅ​ប្រជាពលរដ្ឋ​អោយ​ជម្នះ​ការភ័យខ្លាច​ជំងឺ​ឆ្លងកូវី​ដ​១៩ និង​ចេញមក​បោះឆ្នោត​។​

​លោកស្រី​បាន​សរសេរ​បង្ហោះ​ក្នុង​ហ្វេ​សប៊ុក​ថា « រាល់​សន្លឹកឆ្នោត​ដែល​អ្នក​រាល់គ្នា​គូស នឹង​កំណត់​ប្រវត្តិសាស្ត្រ​របស់​អ្នក ប្រវត្តិសាស្ត្រ​បោះឆ្នោត​នេះ និង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​របស់​យើង​»៕

​ពួក​អ្នកគាំទ្រ​គណបក្ស​សម្ពន្ធជាតិ​សំរាប់​លទ្ធិប្រជាធិបតេយ្យ​របស់​ស៊ូ​ជី​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​នៅ​ក្រុង​យ៉ាងហ្គោន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលខេត្តកំពង់ចាមជូនដំណ...

ដោយ:រ៉ាម៉ន/កំពង់ចាម:នៅយប់...

អភិបាលក្រុង​ស៊ូ​វ៉ុ​ន កូរ...

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

​ដោយៈ រិ​ទ្ធិ​សែន / ពោធិស...

កងទ័ពជើងទឹក បាន​ដឹកបញ្ជូន...

ដោយៈ វណ្ណៈ / ព្រះសីហនុៈ ក...