ប្រែសម្រួលៈវាសនា/វីលមីងថុន, ដេឡាវ៉ែរ៖ ក្នុងសុន្ទរកថាក្រោយឈ្នះឆ្នោត លោកចូ បៃដិន បានសន្យាធ្វើជាប្រធានាធិបតីដែល«មិនស្វះស្វែងបំបែកបំបាក់ តែខិតខំបង្កើតឯកភាពជាតិ»។
ថ្លែងនៅក្រុងវីលមីងថុន រដ្ឋដេឡាវ៉ែរ លោកបៃដិន បាននិយាយថា ជ័យជម្នះក្នុងការបោះឆ្នោតនេះជា ជោគជ័យមួយសំរាប់«ប្រជាជន»។លោកថា «ប្រជាជននៃប្រជាជាតិនេះបានបញ្ចេញមតិ ពួកគេនាំជោគជ័យមួយមកអោយពួកយើង វាជាជ័យជម្នះមួយសំរាប់លោកអ្នកជាប្រជាជន»។
លោកបានបន្តថា «ខ្ញុំសន្យាធ្វើជាប្រធានាធិបតីដែលមិនស្វះស្វែងបង្កការបែកបាក់ តែព្យាយាមបង្រួបបង្រួមគ្នា…»។
លោកបានបញ្ជាក់ថា «ខ្ញុំស្វះស្វែងរកតំណែងនេះ គឺដើម្បីស្តារព្រលឹងអាម៉េរិកឡើងវិញ និងដើម្បីអោយអាម៉េរិកត្រូវគេគោរពនៅជុំវិញពិភពលោកជាថ្មី ហើយបង្រួបបង្រួមគ្នានៅក្នុងស្រុក»។
អនុប្រធានាធិបតី កាម៉ាឡា ហារីស បានឡើងនិយាយមុន ដោយលោកស្រី បាននិយាយថា «សមាជិកសភា ចន ឡេវីស មុនលោកលាចាកលោកទៅបានសរសេរថា៖លទ្ធិប្រជាធិបតេយ្យមិនមែនជារដ្ឋមួយ។វាជាច្បាប់មួយ។ហើយអ្វីដែលលោកចង់មានន័យ គឺថាលទ្ធិប្រជាធិបតេយ្យអាម៉េរិកមិនត្រូវបានធានា។វានៅតែរឹងមាំដរាបណាយើងមានច្ឆន្ទៈតស៊ូដើម្បីវា ការពារវានិងទទួលស្គាល់វា»។
លោកស្រីបានបន្តទៀតថា «នៅពេលខ្ញុំអាចនឹងក្លាយជាស្ត្រីស្បែកខ្មៅដំបូងចូលកាន់តំណែងនេះ ខ្ញុំនឹងមិនជាជនចុងក្រោយ..ដោយសារនារីគ្រប់រូបដែលទស្សនានៅយប់នេះមើលឃើញថានេះជាប្រទេសមួយដែលផ្តល់លទ្ធភាព។ការពារលទ្ធិប្រជាធិបតេយ្យរបស់យើង វាទាមទារការតស៊ូ ។វាទាមទារការលះបង់ តែក៏មានភាពសប្បាយរីករាយនិងមានការរីកចំរើននៅក្នងវាផងដែរ…»។
លោកស្រីហារីស ក៏បាននិយាយថា លោកស្រីបានគិតអំពីម្តាយរបស់លោកស្រី និង«ជំនាន់ស្ត្រី ស្ត្រីស្បែកខ្មៅ ស្បែកស ស្ត្រីអាស៊ីនិងអាម៉េរិកឡាទីន ព្រមទាំងស្ត្រីជនជាតិដើមអាម៉េរិក ដែលពេញមួយប្រវត្តិសាស្ត្រនៃប្រជាជាតិនេះ បានត្រួសត្រាយផ្លូវ សំរាប់ព្រឹត្តិការណ៍នៅយប់នេះ»៕
កាម៉ាឡា ហារីស ៖ នៅពេលខ្ញុំក្លាយជាអនុប្រធានាធិបតី ខ្ញុំនឹងនឹងមិនជាស្ត្រីស្បែកខ្មៅចុងក្រោយទេ