«​ធនាគារ រួយ លី​» បានបើកសម្ពោធជាផ្លូវការ

​ដោយៈ​ញ៉ែម សុផល​/​ភ្នំពេញ​៖ក្នុង​គោលបំណង​បន្ត​ជំរុញ​ផែនការ​សហប្រតិ​បត្តិ​កា​រ​លើ​គម្រោង​«​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ​»​ក្រុមហ៊ុន​យូ​ណាន ជី​ង​ឆឹង (Yunnan Jingcheng Group) បាន​ពង្រីក​វិសាលភាព ឧស្សាហកម្ម និង អភិវឌ្ឍ​សក្តា​នុពល​របស់ខ្លួន​តា​មរយៈ​ការចាប់ផ្តើម​វិនិយោគ​លើ​វិស័យធនាគារ​នៅកម្ពុជា។​

​ធនាគារ រួយ លី (​ខេ​ម​បូ​ឌា​) ម​.​ក Rui Li (Cambodia) Bank PLC បាន​ត្រូវ​បើក​សម្ពោធ​ជា​ផ្លូវការ​នា​ព្រឹក​ថ្ងៃទី​៧​ខែវិច្ឆិកា​ឆ្នាំ​២០២០​បន្ទាប់ពី​ក្រុមហ៊ុន​បានទទួល​ការ​យល់ព្រម​ជាគោលការណ៍​ពី​ធនាគារជាតិ​នៃ​កម្ពុជា និង​បាន​ស្ថាបនា​ទីតាំង​អាជីវ​កម្ម អភិវឌ្ឍ​ប្រព័ន្ធគ្រប់គ្រង​របស់​ធនាគា​រ ក៏ដូចជា​ទិញ​បរិក្ខារ​ឧបករណ៍ ព្រមទាំង​ជ្រើសរើស បុគ្គលិក និង​បណ្តុះបណ្តាល ជា​បន្តបន្ទាប់​។​នៅ​ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០ ក្រុមហ៊ុន​បានទទួល​អាជ្ញាប័ណ្ណ​ប្រតិបត្តិការធនាគារ​ពាណិជ្ជកម្ម​ដែល​ចេញ​​ដោយ​ធនាគារជាតិ​នៃ​កម្ពុជាហើយ​បាន​បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី៧ខែ​វិច្ឆិ​កា​នេះ​។​ទីស្នាក់ការ​កណ្តាល​រប​ស់ធ​នាគារ រួយ លី (​ខេ​ម​បូ​ឌា​) ម​.​ក មាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ ២៩៦ មហាវិថី​សហព័ន្ធរុស្ស៊ី សង្កាត់​កា​កាប ទីមួយ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។


​ឯកឧត្តម ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា តំណាង​សម្តេច​អគ្គ​មហា​សេ​នាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ធនាគារ Rui Li ព្រមទាំង​ភ្ញៀវកិត្តិយស​មកពី​រាជរដ្ឋាភិបាល ពាណិជ្ជករ​ក្នុងស្រុក និង​អន្តរជាតិ​។​ចំណែក​ភាគី​ធនាគារ​មាន​លោក​Dong Le Cheng ស្ថាបនិក​ក្រុមហ៊ុន Yunnan Jingcheng Group​ និង​ ភរិយា ​លោកស្រី Chen Qin និង​កញ្ញា Dong Shi Jia អគ្គនាយក​ក្រុមហ៊ុន​Yunnan Jingcheng Group​។​

​លោក Dong Le Cheng ស្ថាបនិក​ក្រុមហ៊ុន ក្រុមហ៊ុន យូ​ណាន ជី​ង​ឆឹង បានឱ្យ​ដឹងថា​៖​ប្រភេទ​សេវាកម្ម​របស់​ធន​គារ​រួយ​លី​រួមមានទទួល​ប្រាក់​បញ្ញើ​ជា​សាធារ​ណៈ សេវា​ឥណទាន សេវា​ប្ដូរ​រូបិយប័ណ្ណ សេវា​ទូទាត់ និង​ប្រតិបត្តិការ​រូបិយប័ណ្ណ​ក្នុង​ស្រុក និង​បរទេស​ជាដើម​។

លោកបានបន្តថា៖ធនាគារ ក៏​គ្រោង​នឹង​បើក​សាខា​បន្ថែមទៀត​នៅ​រាជ​ធានី​ភ្នំពេញ និង​នៅ ខេត្ត​ព្រះសីហនុ​នា​ឆ្នាំក្រោយ​ផងដែរ​។ បច្ចុប្បន្ននេះ ធនាគារ រួយ លី (​ខេ​ម​បូ​ឌា​) ម​.​ក បាន​ប្រើប្រាស់​ប្រព័ន្ធ គ្រប់គ្រង (Core System)​ដែល​មាន​ភាពជឿន​លឿន​របស់​ប្រទេស​ចិន ដើម្បី​ផ្តល់​ភាពងាយស្រួល និង​ធានា សុវត្ថិ​ភាព​ប្រតិបត្តិ​ការជូន​អតិថិជន​។ ដើម្បី​ធានា​សុវត្ថិភាព​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ធនាគា​រ ក៏ដូច​ជាសុវត្ថិភាព​ទឹកប្រាក់និង​ព័ត៌មាន​របស់​អតិថិជន​ធនាគារ​បាន​ជ្រើស​​គ្រឿង​បរិក្ខារ​ម៉ាក​យីហោ​ជួរមុខ​ដូចជាHuawei, NSFOCUSនិង​360​ជាដើមហើយ​​ក្រុមការងារ​ប្រកបដោយ​វិជ្ជាជីវៈ​របស់​ធនាគារ នឹង​ផ្តល់ ជូន​សហគ្រាស និង​បុគ្គល​គ្រប់រូប​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​ដែលមាន​គុណភាព​ល្អប្រសិទ្ធភាព​ខ្ពស់និង​ទូលំ​ទូ​លា​យ​។​

​ធនាគារ រួយ លី (​ខេ​ម​បូ​ឌា​) ម​.​ក ប្រកាន់ខ្ជាប់​នូវ​ទស្សនៈ​អាជីវកម្ម​គឺ គុណភាព និរន្តរភាព និង​បច្ចេក វិទ្យា​” ដោយ​កំណត់​យក​ប្រតិបត្តិការ​ប្រកបដោយ​ស្ថិរភាព ការអភិវឌ្ឍ​បែប​វិទ្យាសាស្ត្រ និង​ការគ្រប់គ្រង ប្រកបដោយ​ស្តង់ដារ​ជា​គោលដៅ​។ ធនាគារ​បាន​ប្រើប្រាស់​ទម្រង់​គ្រប់គ្រង​បែប​ជឿនលឿន​នៅក្នុង​ឧស្សាហកម្ម​ហិរ​ញ្ញ​វត្ថុ ឲ្យ​សមស្រប​ជាមួយ​តម្រូវការ​ទីផ្សារ​នៅ​កម្ពុជាដោយ​នាំយក​អាជីវកម្ម​បែប​ប្រពៃ​ណី បូក​បញ្ចូល​នូវ​ជាមួយ​បច្ចេកវិទ្យា​អឺ​ន​ធឺ​ណេ​ត ដើម្បី​ទទួលបាន​ការអភិវឌ្ឍ​សេវា​កម្ម​ប្រកបដោយ​ភាព​ច្នៃ​ប្រ​ឌិ ត និង​ផ្តល់ជូន​អតិថិជន​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​ដ៏​សំបូរ​បែប ងាយស្រួល និង​ក្បែរ​ខ្លួន​ជានិច្ច ព្រមទាំង​ខិតខំ​អភិវឌ្ឍ​ទៅជា​ធនាគារ​ពាណិជ្ជ​កម្ម​ប្រកបដោយ​បច្ចេកវិទ្យា​ឆ្លាត​វៃ​ដ៏​ខ្ពស់​មួយ​ក្នុងប្រទេស​កម្ពុជា​៕Ph


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​ជំរុញ​កសិករ ដាំ​បន្លែ នៅ...

​ដោយៈ ភ្នំ​ស្វាយ / ពោធិសា...

​ទោះជា​កូ​វីដ​-១៩ បង្ក​ផល...

​ដោយៈ ប​.​ជ័យ​-​អូរ​ស...

ទៅ​ភូមិភាគ​ឥ​សាន្ត​កុំ​ភ្...

​ដោយៈ​ជា​សីហៈ​/​ភ្នំពេញៈ ...