Home ព័ត៌មានអន្តរជាតិ មេដឹកនាំ​ពិភព...

មេដឹកនាំ​ពិភពលោក​អបអ​របៃ​ដិន ហើយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​សន្យា​ធ្វើការ​ជាមួយបៃ​ដិន អំពី​សន្តិភាព​និង​សេរីភាព​តំបន់​ឥ​ណ្ឌូ​-​ប៉ាស៊ីហ្វិក​

ប្រែ​សម្រួលៈ​វាសនា​/​តូ​ក្យួ​,​ជប៉ុន​៖ ​នាយករដ្ឋមន្ត្រី​ជប៉ុន លោក យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្កា កាលពី​ថ្ងៃ​សៅរ៍​បាន​អបអរ​លោកចូ បៃដិនកា​រដែល​លោក​ឈ្នះ​ឆ្នោត​និង​តំណែង​នៅ​សេត​វិមាន ហើយ​បាន​សន្យា​ធ្វើការ​រួម​​គ្នា​ដើម្បី​ធានាបាន​«​សន្តិភាព សេរីភាព​និង​វិបុលភាព​»​នៅក្នុង​តំបន់​ឥ​ណ្ឌូ​-​ប៉ាស៊ីហ្វិក​។​

​នាយករដ្ឋមន្ត្រី​ជប៉ុន លោក យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្កា

​បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​ប្រជាធិបតេយ្យ​លោកចូ បៃ​ដិន ត្រូវបាន​ប្រកាសថា​ជា​អ្នកឈ្នះ​តំណែង​ប្រធានាធិបតី​អាម៉េរិក​កាលពី​ថ្ងៃ​សៅរ៍ ដោយ​ផ្ចាញ់​ប្រធានាធិបតី​ក្នុង​តំណែង ដូ​ណា​ល់ ត្រាំ​។​

​នាយករដ្ឋមន្ត្រី​កាណាដា​ក្នុងពេល​ជាមួយគ្នា បាន​និយាយថា «​តាង​នាម​រដ្ឋាភិបាល​កាណាដា ខ្ញុំ​អបអ​រ​លោកចូ បៃ​ដិន និង​លោកស្រី កា​ម៉ា​ឡា ហារី​ស​ចំពោះ​ការជាប់ឆ្នោត​សំរាប់​ប្រធានាធិបតី​និង​អនុ​​ប្រធានាធិបតី​អាម៉េរិក​បន្ទាប់​។​កាណាដា​និង​អាម៉េរិក រីករាយ​នឹង​ទំនាក់ទំនង​ពិសេស​ខុសពី​គេ​តែ​មួយ​នៅក្នុង​លោក​។​ខ្ញុំ​ទន្ទឹងរង់ចាំ​ធ្វើការ​ជាមួយបៃ​ដិន និង​ហារី​ស រដ្ឋាភិបាល​របស់​គេ​និង​សភា​អាម៉េរិក​ នៅ​ពេល​ពួក​យើង​ប្រឈម​ដោះស្រាយ​បញ្ហា​ពិភពលោក​ធំៗ​រួមគ្នា​»​។​

​ចំណែក​អធិកា​ប​តី​អាឡឺម៉ង់ អង់​ហ្គេ​ឡា មឺ​គែល ក៏​បាន​មានប្រសាសន៍ថា «​ខ្ញុំ​ទន្ទឹង់រង់ចាំ​កិច្ចសហការ​នាពេល​អនាគត​ជាមួយ​ប្រធានាធិបតី បៃ​ដិន​។​ទំនាក់ទំនង​ឆ្លងកាត់​មហាសមុទ្រ​របស់​យើង​មិន​អាច​​ផ្លាស់ប្តូរ​បាន បើ​យើង​ធ្វើ​ជា​ម្ចាស់​នៃ​ការ​ប្រឈម​ធំៗ​នៃ​យុគសម័យ​របស់​យើង​»​។​

​ក្នុងពេល​ជាមួយគ្នា នាយករដ្ឋមន្ត្រី​អង់គ្លេស នាយករដ្ឋមន្ត្រី​ឥណ្ឌា ប៉ា​គី​ស្ថាន ហូ​ឡង់ ន័រ​វេស្ស អេ​ស្ប៉ាញ ក្រិច ប្រធានាធិបតី​បារាំង ប៉ូឡូញ អ៊ុ​យក្រែន និង​ប្រធាន​សហភាព​អឺរ៉ុប​សុទ្ធតែ​រួសរាន់​មក​អបអរ​អ្នក​​កាន់តំណែង​ថ្មី​នៅ​សេត​វិមាន​៕

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អង្គការ​រ​ហ្គូ​ដ​ណេ​បឺស​ក...

ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​...

បុរស​ម្នាក់​ជិះ​កង់​ហាត់ប...

ដោយៈ ស​រិ​ទ្ធ​/​កណ្ដាលៈ ប...

​ក្រសួងសុខាភិបាល​ណែនាំ​ពង...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

អាជ្ញាធរ​ខណ្ឌដង្កោ អំពាវន...

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ន...