Home ព័ត៌មានអន្តរជាតិ ពួក​អ្នកគាំទ្...

ពួក​អ្នកគាំទ្រ​បៃ​ដិន​ដេញ​គ្រួសារ​ត្រាំ​ចេញពី​វ៉ាស៊ីនតោន នៅពេល​ត្រាំ​មិន​ទទួលស្គាល់​បរាជ័យ​

ប្រែ​សម្រួលៈ​វាសនា​/​វ៉ាស៊ីនតោន​,​អាម៉េរិក​៖ ​អ្នកគាំទ្រ​លោកចូ បៃ​ដិន ដែល​ទើប​ជាប់ឆ្នោត​ថ្មីៗ បាន​ចូលរួម​ការអបអរ​ពាសជាមួយ​ក្រុម​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ពេញ​សហរដ្ឋ​អាម៉េរិក​ដោយ​ពួក​​គេ​បាន​នាំគ្នា​ចេញ​មក​តាម​ដង​វិថី​នៃ​រដ្ឋធានី វ៉ាស៊ីនតោន ស៊ី​ឌី កាលពី​រាត្រី​ថ្ងៃ​សៅរ៍​ដើម្បី​អបអរ​ជ័យជម្នះ​របស់​លោកបៃ​ដិន​លើ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក្រោយ​ការរាប់​សន្លឹកឆ្នោត​ប្រកៀក​​ប្រកិត​និង​ការចោទប្រកាន់​ដ៏​តានតឹង​អារម្មណ៍​អស់​ជាច្រើន​ថ្ងៃ​។​

 

 

 

 

 

 

 

 

 

អ្នកគាំទ្របៃដិន លើកម្រាមដៃកណ្តាលឡើងលើ នៅពេលក្បួនរថយន្តត្រាំវិលមកកាន់សេតវិមាន

​នៅពេល​ត្រាំ​ទើប​មក​ដល់​សេត​វិមាន​ពី​ការចូលរួម​វាយកូនគោល​នៅ​រដ្ឋ​វៀ​ជីនៀ ពួក​អ្នកគាំទ្រ​បៃ​ដិន បាន​ស្រែក​ចំអក​និង​ខ្លះ​លើក​ម្រាមដៃ​កណ្តាល​ឡើង​លើ​ជា​កាយវិការ​មិន​គោរព​លោក​។​ក្នុងពេល​ជា​​មួយ​គ្នា អ្នកដំណើរ​ឆ្លងកាត់​បា​ន​ចុច​ស៊ី​ផ្លេ​ឡាន និង​និយាយ​ប្រមាថ​ផ្សេងៗ​នៅ​ពេល​ពួកគេ​បើក​កាត់​ផ្ទះ​របស់​កូនស្រី​និង​កូនប្រសារ​របស់​ត្រាំ លោក ជែរ គូស​នឺ និង​នាង អ៊ី​វ៉ាន់​កា ត្រាំ​។​

​អ្នកគាំទ្រ​ខ្លះទៀត​ជូត​ទឹកភ្នែក​ដោយសារ​រំជួលចិត្ត​ពេក​និង​ឱប​គ្នា​នៅ​ទីលាន​មួយ​មុន​ពេល​ហ្វូងមនុស្ស​ធំ​មួយ​បានបង្ហាញ​វត្តមាន​នៅ​សេត​វិមាន ជាមួយនឹង​បដា​សរសេរថា «​ត្រាំ អ្នក​ឯក​ត្រូវ​បណ្តេញចេញ​​ពី​តំណែង​ហើយ​»​។​

​មិន​ឆ្ងាយ​ពី​សេត​វិមាន ពី​ធី​ជប់លៀង​លើ​ដងផ្លូវ​មួយ​ត្រូវបាន​រៀបចំឡើង ដោយ​មាន​ការចូលរួម​ពី​មនុស្ស​រាប់រយ​នាក់ ដោយ​ខ្លះ​លេង​ភ្លេង ច្រៀង​រាំ និង​នាំគ្នា​ដើរ​ទៅ​កាន់​សេត​វិមាន កន្លែង​ដែល​ប្រធានា​​ធិបតី​ថ្មី​ម្នាក់​នឹង​ចូល​ជំនួស​ត្រាំ​។​

​សូមបញ្ជាក់​ថា លោកបៃ​ដិន​ត្រូវបាន​បណ្តាញសារព័ត៌មា​ន​ក្នុងស្រុក​និង​ទីភ្នាក់ងារ​សារព័ត៌មាន​AP ប្រកាសថា​ជា​ប្រធានាធិបតី​អាម៉េរិក​បន្ទាប់​នៅ​ម៉ោង​១១​និង​២៥​នាទី​ព្រឹក​ថ្ងៃ​សៅរ៍ (​ដើម​ថ្ងៃអាទិត្យ​​ម៉ោង​នៅ​អាស៊ី​) ក្នុងពេល​ត្រាំ កំពុង​លេង​កូនគោល​នៅឡើយ​។​

​សារព័ត៌មាន​CNN, NBC, ABC, CBS, the AP និង USA Today​សុទ្ធតែ​ប្រកាស​ជ័យជម្នះ​របស់​បៃ​ដិន ហើយ​សារព័ត៌មាន​Fox News ដែល​ត្រាំ​និយម​ចូលចិត្ត បានប្រកាស​ដូចគ្នា​នៅ​១០​នាទី​ក្រោយ​​ក្រោយ​ពី​សន្លឹក​ឆ្នោត​នៅ​រដ្ឋ​ផេនស៊ី​លវែ​នៀ រុញ​អោយ​បៃ​ដិ​ន ទទួលបាន​សម្លេង​ហួស​ចំនួន​គ្រប់គ្រាន់​ដើម្បី​ទទួលបាន​តំណែង​ប្រធានាធិបតី​។​វា​នាំ​អោយ​លោក​មាន​សម្លេង​គាំទ្រ​ពី​២៧៣​តំណាង ដែល​​ហួស​ពី​ចំនួន​ត្រូវការ​២៧០​សំរាប់​ឈ្នះ​កៅអី​សេត​វិមាន​។​

​ទោះជា​យ៉ាងណា ត្រាំ​មិនទាន់​ទទួលស្គាល់​បរាជ័យ​ផ្លូវការ​នៅឡើយ​ទេ​ដោយ​អះអាង​ចោទប្រកាន់បៃ​ដិនថា​ព្យាយាម​«​បង្ហោះ​សារ​និង​ថ្លែង​សុន្ទរកថា​ជ័យជម្នះ​ក្លែងក្លាយ​»​ថា​ជា​អ្នកឈ្នះ​ការបោះឆ្នោត​នេះ​​ហើយ​លោក​បាន​ប្តេជ្ញា​ប្រឆាំង​លទ្ធផល​ឆ្នោត​«​លួច​បន្លំ​»​នេះ​។​

​មាន​សេចក្តីរាយការណ៍​ថា មានការ​ប៉ះទង្គិច​គ្នា​រវាង​អ្នកគាំទ្រ​ត្រាំ​និង​អ្នកគាំទ្រ​លោកបៃ​ដិន​នៅ​ពាសពេល​សហរដ្ឋអាម៉េរិ​ក​៕

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular