Home ព័ត៌មានជាតិ នយោបាយ សម្ដេច​ក្រឡាហ...

សម្ដេច​ក្រឡាហោម​: ថ្នាក់ដឹកនាំ និង​មន្ត្រី​រាជ​រដ្ឋ​មិនមាន​ទំលាប់​រត់ចោល​ប្រជាពលរដ្ឋ​នោះទេ​

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថា ថ្នាក់ដឹកនាំ និង​មន្ត្រី​រាជរដ្ឋាភិបាល កើតចេញពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បងប្អូន​ប្រជាពលរដ្ឋ​បោះឆ្នោត​គាំទ្រ បាន​ប្រកាន់ខ្ជាប់​នូវ​ប្រពៃណី​ផ្សាភ្ជាប់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ដោយបាន​បែក​ចែក​ការទទួលខុសត្រូវ​ឱ្យ​មន្ត្រី​ចុះ​តាម​គ្រប់​មូលដ្ឋាន ដើម្បី​តាមដាន​បញ្ហា​ប្រឈម និង​សំណូមពរ​នានា និង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់ពេលវេលា​។

​ការបញ្ជាក់​នេះ នៅក្នុង​ពិធី​សួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ក្នុង​ខេត្តបាត់ដំបង ចំនួន​១​ម៉ឺន​២១០​គ្រួសារ ប្រារព្ធ​ឡើង​នៅ​បរិវេណ​អាកាសយានដ្ឋាន​ខេត្តបាត់ដំបង នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​។

​សម្ដេច​ក្រឡា​ហោ ម ស ខេង បាន​សង្កត់ធ្ងន់ថា​”​យើងទាំងអស់គ្នា​រួមសុខ​រួមទុក្ខ​ជាមួយគ្នា និង​មិនមាន​ទំលាប់​រត់ចោល​គ្នា​នោះទេ​”​។​

​សូមបញ្ជាក់ថា​ប្រជាពលរដ្ឋ​ដែល​បាន​អញ្ជើញ​មក​ទទួល​អំណោយ​នាឱកាស​នេះ អញ្ជើញ​មកពី​ក្រុង​បាត់ដំបង​, ស្រុក​ប​វេ​ល​, ស្រុក​ថ្មគោល​, ស្រុក​បាណន់​, ស្រុក​សង្កែ​, ស្រុក​គាស់ក្រឡ​, ស្រុក​មោងឫស្សី​, និង​ស្រុក​ឯក​ភ្នំ​។ អំណោយ​ទាំងនោះ រួមមាន​ស្រូវពូជ​១០០​គីឡូក្រាម​, អង្ករ​២៥​គីឡូក្រាម​, ទឹកស៊ីអ៊ីវ​មួយ​យួរ​, ត្រីខ​មួយ​យួរ​, ទឹកត្រី​មួយ​យួរ​, មី​មួយ​កេស​, ទឹក​សុទ្ធ​មួយ​កេស​, ភួយ​មួយ​, មុង​មួយ​, កន្ទេល​មួយ​, និង​ថវិកា​៥​ម៉ឺន​រៀល​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មន្ត្រីជាន់ខ្ពស់​កម្ពុជា​...

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំព...

អនុសាខា​កាកបាទក្រហម​ស្រុក...

ដោយ​: គ្រញូង / បាត់ដំបង​:...

ក្រុមហ៊ុន ព្រី​ម្លិះ នឹង​...

ដោយៈ សុខ​សុ​ភ័​ណ្ឌ / កំពង...

ជ័យលាភី​ពានរង្វាន់​ណូបែល​...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...