ដោយ: បញ្ញាសាស្ត្រ / ភ្នំពេញ: តារាចម្រៀង ខេម បានប្រកាសដោយបើកចំហរថា ខ្លួនមានគូស្នេហ៍ជាច្រើនឆ្នាំកន្លងមកហើយ គ្រាន់តែស្នើរ មិនទាន់អោយបញ្ជាក់អត្តសញ្ញាណពិតប្រាកដទេ បង្ហើបអោយដឹងដំណឹងនេះ នៅក្នុងពិធីសសម្ពោធភោជនីយដ្ឋាន T&Y កាលពីយប់ថ្ងៃ០៧ វិច្ឆិកា ២០២០ ក្នុងតម្លៃជាង២០ម៉ឺនដុល្លារឯណោះ។
បើយោងតាមប្រភពស្និទ្ធនឹងតារាចម្រៀង ខេម បានប្រាប់ថា នារីរូបស្រស់ជាអនគតភរិយាតារាចម្រៀងរូបនេះក៏មានវត្តមានក្នុងកម្មវិធីសម្ពោធនេះផងដែរ ហើយនាងបានធ្វើដំណើរមកពីប្រទេសបារាំងជាង១ឆ្នាំកន្លងមកហើយ។ នារីរូបស្រស់នេះមានឈ្មោះស្រីកា មុខមាត់ស្រស់សោភាខ្លាំងមិនចាញ់តារាសម្តែងឡើយ។ នាងមានសម្បុរស ច្រមុះស្រួច ស្បែកសភ្លឺថ្លាមានវ័យប្រមាណជិត៣០ឆ្នាំប៉ុណ្ណោះ។ ក្រៅពីមានរូបរាងស្រស់ស្អាតមិនចាញ់តារាៗនោះនាងក៏មានអត្តចរិករួសរាយរាក់ទាក់ គឺនាងបានដើរស្វាគមន៍ភ្ញៀវដែលចូលរួមកម្មវិធីខាងលើផងដែរ។ នាងទទួលបានការកោសរសើរខ្លាំងពីមិត្តរួមអាជីពថាក្រៅតែរកបាននារីស្រស់សោភាជាសង្សារ នាងក៏មានអត្តចរិករួសរាយរាក់ទាក់ផងដែរ។
ជុំវិញទំនាក់ទំនងស្នេហានេះដែរ តារាចម្រៀងខេមបានបង្ហើបថា លោកបានភ្ជាប់ស្នេហ៍ជាមួយនារីម្នាក់ដែលជាអាណិកជននៅប្រទេសបារាំង មិនមែនជាអ្នកសិល្បៈទេ ហើយការស្រលាញ់គ្នានេះអស់រយៈពេល៥ឆ្នាំកន្លងមកហើយ ពោលគឺក្រោយពីលោកបានចេញទៅច្រៀងរាំនៅទីនោះ។ លោកបន្តថា នៅមិនទាន់រកពេលវេលាដើម្បីបង្ហាញមហាជនជាសាធារណៈ ឬពេលវេលារៀបមង្គលការបើទោះបីជាច្បាស់លាស់ជាមួយគ្នាទៅហើយក្តី។
លោកមិនមានគម្រោងចេញទៅរស់នៅប្រទេសបារាំងឡើយ ហើយការបើកដំណើរការអាជីវកម្មថ្មីនេះនឹងជាក្លាយជាមុខរបរលំនឹងមួយសម្រាប់លោកនិងអនាគតភរិយា ។ លោកថាហាងនៅជិតខ្លោងទ្វារវត្តសំរោងអណ្តែតយីហោ T & Yនេះចាយទុនប្រមាណ២០ម៉ឺនដុល្លារអាមេរិក និងមិនមានការរួមចំណែកពីអនាគតភរិយានោះឡើយ។ លោករំពឹងថាក្រោយពីបើកដំណើរការអាជីវកម្មនេះនឹងទទួលបានគាំទ្រច្រើនពីទស្សនិកជន ខណៈដែលហាងលោកមានចំណុចពិសេសទាំងការរៀបចំហាង ជា៣ផ្នែកផ្សេងគ្នា និងរស់ជាតិអាហារឆ្ងាញ់ ផងដែរ៕ ល