Home កម្សាន្ត ​បទ “​ភូមិ​ខ្...

​បទ “​ភូមិ​ខ្ញុំ update” របស់លោក ព្រាប សុវត្ថិ ល្បី​ពេញ TikTok

ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: “​ភូមិ ខ្ញុំ update” មិន​ត្រឹមតែ​ជា​បទ​ចម្រៀង​ពេញនិយម​ខ្លាំង​ក្នុង​ខែ​នេះ​របស់​ផលិតកម្ម Galaxy Navatra លើ​បណ្ដាញ​យូ​ធូប​ប៉ុណ្ណោះ​ទេ បើ​យើង​ងាក​មក​មើល​លើ​បណ្ដាញ​សង្គម​ដ៏​ពេញនិយម Tik Tok វិញ គេ​ឃើញ​មាន​អ្នកលេង​លើ​បណ្ដាញ​នេះ យក ទៅ​ច្រៀង​តាម ឬ ខូ​វើ (Cover) ជាច្រើន​។

​យើង​សូម​លើក​យកតែ​គណនី Tik Tok មួយ​ក្នុងចំណោម Tik Tok ជាច្រើន​លាន​នាក់​ដែល​កំពុង​ពេញនិយម​នៅ​ប្រទេស​កម្ពុជា គណនី Tik Tok តារាចម្រៀង​ជនពិការភ្នែក​ឈ្មោះ PL កម្សាន្ត បាន​យក​បទ “​ភូមិ ខ្ញុំ update” ទៅ​ច្រៀង​ខូ​វើ (Cover) ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ជាខ្លាំង​គួបផ្សំ​គាត់​ច្រៀង​កាឡៃ​ឡើង​បែប​សប្បាយៗ ចំ​រដូវ​ទឹកជំនន់​ផង​នោះ​។​

​តាម​ការបង្ហាញ​បទ​ចម្រៀង “​ភូមិ ខ្ញុំ update” ដែល​គណនី Tik Tok PL កម្សាន្ត យកទៅ​ច្រៀង​នោះ​មាន​អ្នក​ឲ្យ​បេះដូង រហូតដល់​ទៅជា​ង 330.3k នឹង​អ្នក​ចូល Comment ក៏ដូចជា​ការ Share សរសើរ​ជាច្រើន​ពាន់​នាក់​។ ទន្ទឹមគ្នា​នោះដែរ នៅតាម ភូមិ ស្រុក ធុងបាស់ អក​កេះ អក កា​ដង់ ផាប់ ឬ បៀរហ្គាឌិន​ជាដើម បទ​ចម្រៀង​របស់​ផលិតកម្ម Galaxy Navatra កំពុងតែ​វាយ​លុយ​ខ្លាំង​នៅ​កន្លែង​ណា​ក៏​គេ​ឃើញ​មានការ ចាក់ ឬ ច្រៀង បទ ចម្រៀង​របស់​ផលិតកម្ម​មួយ​នេះដែរ​។​

​សូមបញ្ជាក់​ផងដែរ​ថា បទ “​ភូមិ ខ្ញុំ update” ជា ស្នាដៃ​និពន្ធ​ដោយ​កញ្ញា តន់ ចន្ទ​សី​ម៉ា និពន្ធ​ជូន កំពូល​តារាចម្រៀង លោក ព្រាប សុវត្ថិ បច្ចុប្បន្ននេះ​កំពុង​ផ្ទុះ​ខ្លាំង ដោយ​មិន​នឹកស្មាន​ដល់​។ កាល​ចេញ​ភ្លាមៗ​មាន​មហាជន​មួយចំនួន​មិន​ពេញចិត្ត នឹង​ការផ្ដល់​ឲ្យ​អ្នកនិពន្ធ​វ័យក្មេង តន់ ចន្ទ​សី​ម៉ា និពន្ធ​ជូន​រៀមច្បង​លោក ព្រាប សុវត្ថិ ត្បិត​អី សី​ម៉ា នាង​នៅ​ក្មេងខ្ចី​ពេក ប៉ុន្តែ​បច្ចុប្បន្ន​បទ​ចម្រៀង​មួយ​បទ​នេះ មាន​អ្នក​ចូល​ទស្សនា​ជិត 8​លាន​ដង ក្នុង​រយៈពេល​តែ ១​ខែ នៅក្នុង​បណ្ដាញ យូ​ធូប​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្មេងប្រុស​អាយុ​១២​ឆ្នាំ ...

ដោយ​: អង្គា​រ៍​ហេង / ភ្នំ...

សម្តេច​ក្រឡាហោម ស ខេង ចេញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...

ក្រសួងសុខាភិបាល​បង្ហា​ញ​ព...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...

ព្រះសង្ឃ​ចំនួន​២៦​អង្គ​និ...

ដោយ​: បាយ័ន / សៀមរាប​: ព្...