Home ព័ត៌មានជាតិ សេដ្ឋកិច្ច អាជ្ញាធរ​បូមទ...

អាជ្ញាធរ​បូមទឹក​បឹង​ដាក់​ក្នុង​ផ្ទៃ​អាង​ទំហំ​ជាង​៣០០​ហិកតា​នៅ​ស្រុក​កងមាស​

ដោយ​: គង់​ហេង / កំពង់ចាម​: អាជ្ញាធរខេត្ត​កំពង់ចាម​ដឹកនាំ​ដោយ លោក អ៊ុន ចាន់​ដា ជា​អភិបាលខេត្ត​បាន​ចាត់វិធានការ​បូមទឹក​បឹង ដាក់បញ្ចូល​ក្នុង​អាងទឹក​ទំនប់​ឈ្មោះ​«​បឹងកក់​»​ដែលមាន​ផ្ទៃ​ទំហំ​ជាង​៣០០ ហិកតា​ស្ថិតក្នុង​ឃុំ​កង​តា​ណឹ​ង ស្រុក​កងមាស សម្រាប់​រក្សាទុក​ស្រោចស្រព​ផ្ទៃដី​ស្រែប្រាំង​ជិត​១.០០០ ហិកតា នៅ​ព្រឹក​ថ្ងៃទី ៨ ខែវិច្ឆិកា​។​

​លោក អ៊ុម វិបុល ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ចាម​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថា លោក​អភិបាលខេត្ត អ៊ុន ចាន់​ដា បាន​បញ្ជា​ឱ្យ​ខាង​លោក​ចុះ​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក និង​ឃុំ​ពិនិត្យ​សិក្សា តាម​សំណើ​របស់​ប្រជាពលរដ្ឋ​ចំនួន ប្រាំបី ភូមិ​របស់​ឃុំ​កង​តា​ណឹ​ង ដើម្បី​រក​លទ្ធភាព​បូម​ទឹក​ដាក់​ក្នុង​អាង​ទំនប់​បឹងកក់ ។​

​លោក​ប្រធាន​មន្ទីរ​ធនធាន​ទឹកបាន​ឱ្យដឹងទៀតថា បន្ទាប់ពី​ទទួលបាន​លទ្ធផល​សិក្សា​ពិនិត្យ​ជាក់ស្តែង​លោក​អភិបាលខេត្ត​បានសម្រេច​ឱ្យប្រើ​ប្រាស់​ម៉ាស៊ីនបូមទឹក​ចំនួន ពីរ គ្រឿង​ដែល​មួយគ្រឿងៗ​មាន​កម្លាំង ៦៥​សេស បូម​យក​ទឹក​ចេញពី​ក្នុង​បឹងកក់​អតីត​ឡូ​តិ៍​នេសាទ​លេខ​៦ ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​កងមាស​។​

​លោក វិបុល បាន​បន្ថែមថា ម៉ាស៊ីន​ទាំងពីរ​គ្រឿង​នេះ​មាន​សមត្ថភាព​បូម​យក​ទឹក​បញ្ចូល​ក្នុង​អាង​ចំនួន ១.៨០០ ម៉ែត្រគុប​ក្នុង​មួយ​ម៉ោង ហើយ​ដំណើរការបាន​ចំនួន ពីរ ថ្ងៃ​បាន​ចំនួន ១៤៤ ម៉ោង គឺ​ប​ញ្ជួ​ន​ទឹក​ចូលក្នុង​អាង​បាន​ប្រមាណ ១៣​ម៉ឺន ម៉ែត្រត្រីគុណ​។ ក្នុងនោះ​ដំណើរការ​បូមទឹក​ចូលក្នុង​អាង​ដែលមាន​ផ្ទៃ​ជាង ៣០០ ហិកតា​នេះ គឺ​គ្មាន​កំណត់​រយ​:​ពេល ដោយ​បូម​លុះត្រា​ទឹកទន្លេ​មេគង្គ​ស្រក​ផុត​បូម​លែង​បាន​។​

​លោក​បាន​បន្តថា ធាតុពិត​អាង​ទំនប់​បឹងកក់​នេះ​ជា​រៀងរាល់​តែង​ទទួល​ប្រភពទឹក​ពី​ទន្លេមេគង្គ​ដែលមាន​កម្ពស់ ១៤​ម៉ែត្រ​អាច​រក្សា​ទឹក​ក្នុងការ​ស្រោចស្រព ផ្ទៃដី​ស្រែប្រាំង​ប្រមាណ​ជាង ៨០០ ហិកតា​។ ប៉ុន្តែ​ជា​អកុសល​ឆ្នាំ​២០២០​នេះ ទឹកទន្លេ​មេគង្គ​នៅ​ខេត្តកំពង់ចាម​បាន​ឡើង​កម្ពស់​ជាង ១២ ម៉ែត្រ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លើក​ពេល​សវនាការ សំណុំរឿង​...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

រដ្ឋបាល​រាជធានី បាន​នឹង​ក...

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ល...

សម្តេច​តេ​ជោ​ស្នើឱ្យ​មេធា...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ស្ត្រី​អូ​ម៉ង់​ម្នាក់​រើស...

ប្រែ​សម្រួល : កញ្ញា​ដា​លី...