Home ព័ត៌មានជាតិ សង្គម ប្រជាពលរដ្ឋ​ច...

ប្រជាពលរដ្ឋ​ចំនួន​១៦​គ្រួសារ រស់នៅ​សង្កាត់​បាក់​ខែង​បានទទួល​អំណោយ​ពី​ចៅសង្កាត់​បាក់​ខែង​

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: អាជ្ញាធរ​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា ដឹកនាំ​ដោយ​លោក គង់ ប៊ុនលី ចៅសង្កាត់​បាក់​ខែង បាន​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​ខ្វះខាត​ចំនួន ១៦​គ្រួសារ ក្នុង​មូលដ្ឋាន​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា កាលពី​រសៀល​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​ក្នុងឱកាស​នោះ លោក​ចៅសង្កាត់​ក៏បាន​ឧ​ប​ត្ថ​ម្ដ​អំណោយ​ដល់​ប្រជាពលរដ្ឋ​១៦​គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួលបាន​៖ អង្ករ មួយ​បាវ​២៥​គ​.​ក្រ និង​ថវិកា ៦​ម៉ឺន​រៀល​។​

​ឆ្លៀត​ក្នុងឱកាស​នោះ លោក​ចៅសង្កាត់​បាក់​ខែង បាន​ណែនាំ និង​ផ្សព្វផ្សាយ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​អនុវត្ត​ការរស់នៅ​ស្អាត ហូប​ស្អាត និង​ធ្វើ​អនាម័យ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​អំពី​ការបង្ការ និង​ការពារ​ជំងឺ​កូ​វីដ​១៩​ផងដែរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

វៀតណាម​បញ្ឈប់​ជើងហោះហើរ​ច...

​ប្រែ​សម្រួលៈ​វាសនា​/​ហាណ...

សម្តេចតេជោ សម្រេចបញ្ចេញម៉...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ ប្រ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...