Home ព័ត៌មានជាតិ នយោបាយ លោក សាយ សំ​អា...

លោក សាយ សំ​អាល់ ដឹកនាំ​ប្រតិភូ​ក្រសួងបរិស្ថាន​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមានឯករាជ្យ និង​ព្រះ​បរម​រូប ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​

ដោយ​: គ្រី​សម្បត្តិ / ភ្នំពេញ​: មួយថ្ងៃ​មុន​កា​ររ​ប្រារព្ធ​ខួប​លើក​ទី​៦៧​ឆ្នាំ នៃ​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា (៩​វិច្ឆិកា ១៩៥៣-៩​វិច្ឆិកា ២០២០) នៅ​រសៀល​ថ្ងៃអាទិត្យ ៨​រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​ដឹកនាំ​ប្រតិភូ​ក្រសួងបរិស្ថាន អញ្ជើញ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធ​នារី វីរបុរស អ្នកស្នេហាជាតិ ដែល​បាន​ពលី​ជីវិត ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ និង​ប្រជាជន​កម្ពុជា នៅ​វិមានឯករាជ្យ និង​ព្រះ​បរម​រូប នៃ​ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​។​

​គួរ​រ​បញ្ជាក់​ឲ្យ​ដឹងថា បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា ឆ្នាំ​២០២០​នេះ ត្រូវបាន​ប្រារព្ធ​ឡើង​ស្របគ្នា​ទៅនឹង​ថ្ងៃកំណើត​លើក​ទី​៦៧ នៃ​កង​យោពល​ខេមរភូមិន្ទ ផងដែរ​។ នៅ​ថ្ងៃទី​៩ វិច្ឆិកា​នេះ កម្ពុជា​នឹង​ប្រារព្ធ​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា ក្រោម​ព្រះរាជធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សូម​រម្លឹក​ឲ្យ​ដឹងថា បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា គឺជា​ការ​រម្លឹក​ឲ្យ​ឃើញ​អំពី​ព្រះរាជ​បេស​សកម្ម ដើម្បី​ជាតិ​មាតុភូមិ និង​ប្រជារាស្ត្រ​ខ្មែរ របស់​ព្រះករុណា​ព្រះបាទ សម្តេចព្រះ​នរោត្តម សីហនុ ព្រះបិតា​ឯករាជ្យ​ជាតិ ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​លះបង់​ព្រះកាយពល និង​ព្រះ​បញ្ញាញាណ​យ៉ាង​ក្លៀវក្លា​បំផុត ធ្វើការ​តស៊ូ​ក្នុង​ក្របខ័ណ្ឌ​នៃ​ព្រះរាជ​បូជនីយកិច្ច ក្នុងការ​ទាមទារ​ឯក​រាជ្យ​ឲ្យ​ប្រទេស​កម្ពុជា រួច​ចាក​ផុតពី​អាណានិគមនិយម​បារាំង​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យី ធា អតីត​ពេទ្យ​ខ្មែរក្រ...

​ហ៊ាន ពិសី​៖ អ្នកស្រា...

ហេដ្ឋារចនាសម្ព័ន្ធ​ធារាសា...

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​រ...

ព្រឹត្តិការណ៍​ជាតិ​សំខាន់...

ដោយ​: ម៉េង​ឆៃ​/ ភ្នំពេញ​:...

បន្ទាប់ពី​រកឃើញ​កូ​វីដ​១៩...

ដោយៈ​មុនី​រ័ត្ន​,គូលែន/​ភ...