Home ព័ត៌មានជាតិ សន្តិសុខ ប្រទះឃើញកាំភ្...

ប្រទះឃើញកាំភ្លើងនិងគ្រាប់ជាច្រើននៅមាត់បឹងជាយក្រុងភ្នំពេញ

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ កាំភ្លើងជាច្រើនដើម និងគ្រាប់កាំភ្លើងជាច្រើន ត្រូវបានជនមិនស្គាល់អត្តសញ្ញាណយកទៅប្លុងចោល នៅចំណុចមាត់បឹង ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃទី ៨ខែវិច្ឆិកា ឆ្នាំ២០២០។ ប្រជាពលរដ្ឋដែលបានឃើញក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ័ព្រែកព្នៅ។

ប្រជាពលរដ្ឋបានឲ្យដឹងថា នៅថ្ងៃទី៨ ខែវិច្ឆិកាម៉ោងប្រហែលជាថ ១១ព្រឹក ខ្លួនបានធ្វើដំណើរពីផ្ទះទៅរកបេះបន្លែនៅមាត់បឹង (កន្លែងកើតហេតុ) ស្រាប់តែខ្លួនបាន ប្រទះឃើញកេះដែកបិតមាត់ជិត។ ឃើញដូច្នេះខ្លួនក៏យកដៃទៅទាញបង្ហើបមើល ឃើញអាវុធដូចមានរៀបរាប់ខាងលើ ក៏រាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកព្នៅ។

បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ចបានចុះធ្វើការស្រាជ្រាវដល់កន្លែងកើតហេតុ និងយកអាវុធលើមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកព្នៅ។

កាំភ្លើងនិងគ្រាប់ដែលប្រទះឃើញរួមមាន៖

. អាវុធវែងម៉ាកការ៉ាប៊ីន ចំនួន ០១ដើម។

. អាវុធវែង ម៉ាក M16 ចំនួន ០១ដើម។

. អាវុធខ្លីម៉ាក K៥៤ ចំនួន ០៣ដើម។

. អាវុធខ្លី ម៉ាក P08 ចំនួន ០២ដើម។

. បង់អាវុធ ម៉ាក K៥៤ ចំនួន ០៣បង់ មានគ្រាប់ចំនួន ១០៩គ្រាប់។

. បង់អាវុធ ម៉ាក M16 ចំនួន ០៣បង់ មានគ្រាប់ចំនួន ៦០គ្រាប់។

. បង់អាវុធ ម៉ាកការ៉ាប៊ីន ចំនួន ០២បង់ មានគ្រាប់ចំនួន ០៩គ្រាប់។

. ស្រោមអាវុធខ្លី ចំនួន ០១ដើម។

. កាំបិតខ្លី ចំនួន ០១ដើម។

១០. ស្ព្រាយព៌ណខ្មៅ ចំនួន ០១ដប។

១១. កេះដែកទំហំ (៣០ស.x៦០ស.) ចំនួន ០១កេះ។

សមត្ថកិច្ចកំពុងចាត់ការតាមនីតិវិធីឋ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​ខេត្តតាកែវ ប្រជុំ...

​ដោយៈ ទេព មង្គល / តាកែវៈ ...

រដ្ឋបាល​ខេត្តកោះកុង និង​ក...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

ប្រតិភូ​ស្ថានទូត​កម្ពុជា​...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រដ្ឋបាលខេត្ត​ព្រះវិហារ បើ...

ដោយ​: សៅ វ៉ាន់ឌី / ព្រះវិ...