Home ព័ត៌មានជាតិ សន្តិសុខ ប្រទះឃើញសាកសព...

ប្រទះឃើញសាកសពបុរសម្នាក់ និងម៉ូតូមួយគ្រឿងធ្លាក់ប្រឡាយនៅក្បែរគល់ស្ពាន

ដោយ: សម្បត្តិ / ភ្នំពេញ: ប្រជាពលរដ្ឋ បានប្រទះឃើញសាកសពបុរសម្នាក់ និងម៉ូតូមួយគ្រឿង នៅប្រឡាយតូចមួយ ក្បែរគល់ស្ពានមួយកន្លែង ស្ថិតនៅផ្លូវបេតុងលេខ៤២ ភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ វេលាម៉ោង១១ព្រឹក ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០។

សាកសពបុរស ដែលបានស្លាប់ ឈ្មោះ ទូច ចំរើន អាយុ៣១ឆ្នាំ ស្នាក់នៅក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើត នៅឃុំព្រែកអញ្ចាញ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

តាមសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលមានការភ្ញាក់ផ្អើល គឺមានប្រជាពលរដ្ជ ដើរដាក់ទ្រូ នៅចំណុចកើតហេតុខាងលើ ស្រាប់តែប្រទះឃើញសាកសពបុរសរងគ្រោះតែម្តង ។

បើតាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីយប់ថ្ងៃទី៧ វិច្ឆិកា ជនរងគ្រោះបានមកបុណ្យ១០០ថ្ងៃរបស់សាច់ញាតិមិត្តភក្តិ នៅភូមិខាងលើ លុះត្រឡប់មកវិញ ក៏ជួបគ្រោះថ្នាក់បែបនេះតែម្តង ដោយមិនដឹងថា គ្រោះថ្នាក់ចរាចរណ៍ ឬជាករណីអ្វីនោះទេ ប៉ុន្តែនៅកន្លែងកើតហេតុ គេឃើញមានស្នាម បុកបាក់បែកលូ និងបាក់បែកកាបាំងម៉ូតូ អាចជាករណីគ្រោះថ្នាក់ចរាចរណ៍ច្រើនជាង។

បើតាមប្រភពពីសាច់ញាតិសព បានឱ្យដឹងថា សពមានជំងឺសរសៃរប្រសាទ មានប័ណ្ណ និងថ្នាំលេបជាប្រចាំ និងធ្លាប់មានគូដណ្តឹង នៅភូមិខ្ចៅនេះផងដែរ ប៉ុន្តែបែកគ្នាហើយ។

ក្រោយមានការភ្ញាក់ផ្អើល សមត្ថកិច្ច បានទៅពិនិត្យកន្លែងកើតហេតុ សន្និដ្ឋានថា ជនរងគ្រោះ អាចស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ព្រោះកន្លែងកើតហេតុ ជាផ្លូវកោង ហើយជនរងគ្រោះ អាចបើកម៉ូតូលឿន គួចផ្សំនិងផ្លូវងងឹតផង។ ក្រោយពីសមត្ថកិច្ច ពិនិត្យរួច បានប្រគល់សពឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សាលាឧទ្ធរណ៍​ទាត់ចោល​ពាក្យ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សួន​បណ្ដុំ​សហគ្រាស​ធុន​តូ...

​ដោយៈ ញ៉ែម សុផល​/​ភ្នំពេញ...

អ៊ីរ៉ង់​ចោទ​អ៊ីស្រាអែល​ថា...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សម្តេច​តេ​ជោ ហ៊ុន សែន ធ្វ...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...