Home ព័ត៌មានជាតិ សង្គម បិទស្តាតអូឡាំ...

បិទស្តាតអូឡាំពិក មិនឲ្យមានសកម្មភាពលេងកីឡា និងហាត់ប្រាណជាបណ្តោះអាសន្ន

ដោយ:ដេប៉ូ/ ភ្នំពេញ: ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងមួយដោយសម្រេចបិទជាបណ្តោះ អាសន្ន ពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមិនឲ្យមានសកម្មភាពចេញ-ចូល លេងកីឡា ឬហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្តុំមនុស្សច្រើននោះទេ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំបានឱ្យដឹងនៅថ្ងៃទី៨ខែវិច្ឆិកានេះថា “ការសម្រេចបិទនេះ ក្រោយរកឃើញអង្គរក្សរួមដែលឆ្លងកូវីដ១៩ និងជាគ្រូបង្វឹក បានមកបង្ហាត់កីឡាករ២រូប នៅក្នុងបរិវេណនៃពហុកីឡដ្ឋានជាតិអូឡាំពិក និងបានទាក់ទងការងារផ្ទាល់ និងដោយប្រយោលជាមួយបុគ្គិល៥នាក់ នៃមជ្ឈមណ្ឌលជាតិហ្វឹកហាត់កីឡា”។

ក្នុងសេចក្តីជូនដំណឹងដដែលនេះបញ្ជាក់ថា ក្រសួងសម្រេចផ្អាកការលេងកីឡា និងការហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្តុំជាបណ្តោះអាសន្ន និងផ្អាកដំណើរការសកម្មភាព និងការចេញចូលបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងតាមក្រោយ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular