ដោយ:មុនីរ័ត្ន/ភ្នំពេញ:ក្រសួងសុខាភិបាលបានធ្វើលិខិតទៅរដ្ឋមន្ត្រី ក្រសួងទេសចរណ៍ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង អភិបាលនៃ គណៈអភិបាលរាជធានី –ខេត្ត នៅថ្ងៃទី៨ វិច្ឆិកានេះថា ដោយបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោនាយករដ្ឋមន្ត្រី សូមបិទ KTV ក្លឹបកំសាន្ត រោងភាពយន្ត និងសារមន្ទីរ នៅទូទាំងប្រទេស ដោយអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។
អាស្រ័យហេតុនេះ រដ្ឋមន្ត្រី និង អភិបាលនៃគណៈ អភិបាលរាជធានី –ខេត្ត មេត្តាចាត់ចែងអនុវត្តទៅតាមសមត្ថកិច្ចរបស់ខ្លួន ឲ្យមានប្រសិទ្ធភាពខ្ពស់៕សរន