ប្រែសម្រួលៈវាសនា/បាងកក៖ ពួកអ្នកតវ៉ាទាមទារលទ្ធិប្រជាធិបតេយ្យថៃកាលពីថ្ងៃអាទិត្យបានចេញមកជួបជុំតវ៉ាជាថ្មីនៅក្រុងបាងកកក្រោយសម្រាកបានប៉ុន្មានថ្ងៃនៅពេលពួករាជានិយមក៏បានប្រមូលផ្តុំគ្នាស្រែកពាក្យស្លោកគាំទ្រស្តេចនៅក្បែរនោះ។
សូមបញ្ជាក់ថាចាប់តាំងពីខែកក្កដាមក ការប្រឆាំងតវ៉ាកាន់តែបង្កើនការអំពាវនាវអោយរបបរាជានិយមថៃធ្វើការកែទំរង់ ដែលជាការបំពានបំរាមហាមប៉ះពាល់ស្តេចជាយូរមកហើយ។
មេធាវីសិទ្ធិមនុស្សនិងជាមេដឹកនាំប្រឆាំងតវ៉ា លោកអាណុន ណាមផា បាននិយាយនៅក្នុងលិខិតមួយផ្ញើទៅស្តេចថា « ពួកទូលព្រះបង្គំសង្ឃឹមថាព្រះអង្គនឹងផ្លាស់ប្តូរការប្រព្រឹត្តរបស់ទ្រង់ភ្លាមនិងជារៀងរហូតដើម្បីក្លាយជាព្រះមហាក្សត្ររបស់ប្រជាជន។ទូលព្រះបង្គំសង្ឃឹមព្រះអង្គនឹងបើកព្រះហឬទ័យទូលាយនិងចេញមកចរចាជាមួយពួកទូលព្រះបង្គំដើម្បីដោះស្រាយវិបត្តិរួមគ្នា»។
ព្រះបរមរាជវាំងនៅមិនទាន់អាចសុំយោបល់យ៉ាងណានៅឡើយទេ ហើយព្រះបរមរាជវាំងថៃក៏មិនបាននិយាយអ្វីដែរពាក់ព័ន្ធនឹងការប្រឆាំងទាមទារនេះចាប់តាំងពីពេលវាចាប់ផ្តើមមក។តែស្តេចថៃកាលពីសប្តាហ៍មុនបានមានបន្ទូលថា ព្រះអង្គនៅតែស្រឡាញ់ពួកអ្នកប្រឆាំងតវ៉ានិងថាថៃជាទឹកដីនៃការសម្រុះសម្រួលគ្នា។
ការរិះគន់របបរាជានិយមអាចត្រូវពិន័យអោយជាប់គុក១៥ឆ្នាំនៅក្រោមច្បាប់ប្រឆាំងការប្រមាថស្តេចនៃប្រទេសនេះ តែនៅប៉ុន្មានសប្តាហ៍មកនេះការរិះគន់កើតមានជាទូទៅ៕
ពួកអ្នកប្រឆាំងតវ៉ា ជួបជុំនៅវិមានប្រជាធិបតេយ្យ និងបង្ហាញលិខិតដែលត្រូវថ្វាយស្តេច