Home ព័ត៌មានជាតិ សង្គម អភិបាល​រាជធាន...

អភិបាល​រាជធានី​ផ្ដល់​អង្ករ​១០​តោន និង​ទឹក​ភេសជ្ជៈ​៤០០​កេះ ដល់​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ និង​មជ្ឈមណ្ឌល​សំចត​សង្គមកិច្ច​រាជធានី​ភ្នំពេញ​

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី​បាន​ឧបត្ថម្ភ​អង្ករ​ចំនួន​១០​តោន និង​ទឹក​ភេសជ្ជៈ​ចំនួន​៤០០​កេះ ឧបត្ថម្ភ​ដល់​ជនរងគ្រោះ និង​ជន​ងាយ​រងគ្រោះ​ទាំងអស់​ក្នុងនោះ ១-​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ អង្ករ​ចំនួន ៨​តោន​និង​ទឹក​ភេសជ្ជៈ ២០០​កេះ​, ២-​មជ្ឈមណ្ឌល​សំចត​សង្គមកិច្ច​រាជធានី​ភ្នំពេញ​(​ព្រៃ​ស្ពឺ​) មាន​អង្ករ ចំនួន​២​តោន​និង​ទឹក​ភេសជ្ជៈ​២០០​កេះ សម្រាប់​មជ្ឈមណ្ឌល​ទាំង​២​នេះ ដោយ​ស្រាយ​ជូន​ជនរងគ្រោះ​និង​ងាយ​រងគ្រោះ​កាលពី​ថ្ងៃទី​៨​វិច្ឆិកា​នេះ តាមរយៈ​តំណាង​របស់លោក​នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​ក្នុងឱកាស​នោះ​លោកស្រី មុំ ចាន់​ដា​នី ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា​រាជធានី​ភ្នំពេញ និង​ក្នុងនាម​មន្ត្រីរាជការ​ក្នុង​អង្គភាព​ក្រោម​ឱវាទ​ទាំងអស់​ព្រមទាំង​ទាំង​២ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ន​៨​ង​លោកស្រី​ដែល​បានផ្ដល់​អំណោយ​ដ៏​មាន​សា​រះ​សំខាន់​។​

​លោកស្រី​មុំ ចាន់​ដា​នី បាន​បន្តថា​៖​ទឹកចិត្ត​ដ៏​សប់​បុរស​ធម៌​របស់លោក​អភិបាល​រាជធានី​ភ្នំពេញ​និង លោកស្រី​នាពេលនេះ​ដល់​ជនរងគ្រោះ​និង​ងាយ​រងគ្រោះ​ពិតជា​ផ្ដល់​ក្ដី​ស្រឡាញ់​ដល់​ពួក​ក៏​ដូច​ប្រជាជន​ទាំងអស់​ជាពិសេស​ប្រជាជន​ក្នុង​រាជធានី​ភ្នំពេញ​ដែរ​។​

​លោកស្រី​បា​ម​សូម​ជូនពរ​ដល់​អភិបាល​រាជធានី​សូម​ទទួលបាន​ជោគជ័យ​ថ្មីៗ​ដែល​រាជរដ្ឋាភិបាល​និង​ប្រជាជន​ប្រគល់ជូន​បន្ថែមទៀត​សម្រាប់​ដឹកនាំ អនុវត្ត ក្នុង​រាជធានី​ភ្នំពេញ ឲ្យ​កាន់​តែមាន​ភាព​ស៊ីវីល័យ​សម្បូរ​សប្បាយ​អ​ភិ​វ​ឌ្ឍ​ថ្មីៗ​បន្ថែមទៀត​លើ​គ្រប់​វិស័យ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ​ប្រាប់​ពលរដ្...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

តើ​អ្វី​ទៅជា​ទិវា​ពិភពលោក...

ដោយៈ ជា​សីហៈ​/​ភ្នំពេញៈ ថ...

តុលាការ​ឃុំខ្លួន អ្នកម៉ៅក...

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ...

ក្នុង​ខែវិច្ឆិកា ពេល​រដូវ...

ដោយៈ គ្រញូង / បាត់ដំបងៈ ថ...