Home ព័ត៌មានជាតិ សង្គម យុវជន​យុវនារី...

យុវជន​យុវនារី​ចំនួន​២៦៩​នាក់ មកពី​វិទ្យាល័យ​២ ក្នុងស្រុក​បរិបូណ៌ បាន​ស្ម័គ្រចិត្ត​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​

ដោយ​: រិ​ទ្ធិ​សែន / ខេត្តកំពង់ឆ្នាំង​: សិស្ស​នុ​សិស្ស​មកពី​វិទ្យាល័យ​២​ក្នុងស្រុក​បរិបូណ៌​ខេត្តកំពង់ឆ្នាំង ចំនួន​២៦៩ រូប (ស្រី​១៤៩​រូប) បាន​ស្ម័គ្រចិត្ត​ចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ពិធី​ប្រកាស​បញ្ចូល​សមាជិក សមាជិកា​ថ្មី​នេះ​បាន​ធ្វើឡើង នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅក្នុង​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​បរិបូណ៌ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ លោក អម សុភា សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្តកំពង់ឆ្នាំង និង ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះជួយ​ស្រុក​បរិបូណ៌ និង លោក សៀត គឹម​លៀង សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្តកំពង់ឆ្នាំង ដោយមាន​ការចូលរួម​ពី​លោក លោកស្រី សមាជិក​សមាជិកា​ថ្នាក់​ខេត្ត​ថ្នាក់ស្រុក​និង​ឃុំ​ផងដែរ​។​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular