​ដោយ​: ណូ​រ៉ា / ភ្នំពេញ​: អនុប្រធាន​ទី​១ ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ខណ្ឌដង្កោ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​សមាស​ស​ភាព​ក្រុមការងារ​យុវជន គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​សង្កាត់ ក្នុង​ខណ្ឌដង្កោ​ជាង​៣០០​នាក់ កាលពី​រសៀល​ថ្ងៃ​សៅរ៍ ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ស្នាក់ការ​គណៈកម្មាធិកា​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ខណ្ឌដង្កោ​។​

​សូមបញ្ជាក់ថា អញ្ជើញ​ចូលរួម​នាឱកាស​នោះ​រួមមាន លោក នួន ផា​រ័ត្ន សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល អនុប្រធាន​គណៈកម្មាធិកា​រ​គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ​, លោក លី ឆេង សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល និង​ជា​អនុប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ខណ្ឌដង្កោ​, លោក ម៉ៃ ម៉ុ​ន ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខណ្ឌដង្កោ​, លោកស្រី គឹម ញឹ​ប អនុប្រធាន​គណបក្ស​ខ​ណ្ឌ ជា​អភិបាល​ខណ្ឌដង្កោ និង​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​អនុប្រធាន​ប្រចាំការ​គណបក្ស​ខណ្ឌ​,​លោក លោកស្រី សមាជិក​គណៈអចិន្ត្រៃយ៍ សមាជិក​គណៈកម្មាធិកា​រ​គណបក្ស​ខណ្ឌ និង​សមាជិក សមាជិកា ជាច្រើនរូប​ផងដែរ​៕​