Home ព័ត៌មានអន្តរជាតិ ប៉ូលិស​ថៃ​បាញ...

ប៉ូលិស​ថៃ​បាញ់​ទឹក​លើ​បាតុករ​ក្នុងពេល​ដើរ​ទៅ​កាន់​វាំង​ស្តេច​

​ប្រែម្រួលៈ​វា​សនា​/​បាងកក​៖ ពួក​បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ថៃ​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ​បាន​ប្រឈម​មុខ​ជាមួយ​ប៉ូលិស​ដែល​បាន​បាញ់​ទឹក​លើ​ពួកគេ​ដែល​នាំគ្នា​ដើរ​ដង្ហែ​ទៅកាន់​ព្រះ​បរម​រាជ​​វាំង​ដើម្បី​ប្រគល់​លិខិត​ទាមទារ​របស់​គេ​ដល់​ស្តេច​។​

​ពួក​អ្នក​ប្រឆាំង​តវ៉ា បាន​រុញ​រថយន្តក្រុង​មួយ​ទៅ​ម្ខាង​ដែល​ត្រូវបាន​ប្រើ​សំរាប់​បាំង​ផ្លូវ​ពួកគេ​ឆ្ពោះទៅ​កាន់​វាំង ក្នុងពេល​ដើរ​ពី​វិមាន​ប្រជាធិបតេយ្យ​។​ការបាញ់ទឹក​របស់​ប៉ូលិស​បាន​ប្រព្រឹត្ត​ទៅ​មួយ​រយៈពេល​​ខ្លី និង​គេ​មិនដឹងថា​តើ​មាន​មនុស្ស​រងរបួស​ដែរ​ឬ​អត់​។​

​សូមបញ្ជាក់​ថា ចលនា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ថៃ​នេះ បាន​និង​កំពុង​ជំរុញ​ការទាមទារ​ដ៏​រសើប​បំផុត​របស់​គេ​អោយ​របប​រាជានិយម​កែ​ទំរង់ ឬ​និយាយអោយចំ​អោយ​ស្តេច​ផ្លាស់ប្តូរ​ឥរិយាបទ​ស្រប​តាម​ព្រះ​​មហាក្សត្រ​អាស្រ័យ​ធម្មនុញ្ញ​ដែល​មានចែង​ក្នុង​ច្បាប់កំពូ​លរប់​ប្រទេស​។​

​ថ្ងៃអាទិត្យ​នេះ​សំគាល់​ពេល​ទី​២​ដែល​ប៉ូលិស​ប្រើ​ឡាន​បាញ់​ទឹក​លើ​អ្នក​ប្រឆាំង​តវ៉ា​។​

​ចលនា​ដឹកនាំ​ដោយ​ក្រុមនិស្សិត​នេះ​ក៏​ទាមទារ​អោយ​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា ចុះចេញ​ពី​តំណែង​និង​សរសេរ​រដ្ឋធម្មនុញ្ញ​ឡើងវិញ ដោយសារតែ​ពួកគេ​យល់ថា​វា​មិន​ប្រជាធិបតេយ្យ​៕  

​ពួក​អ្នក​ប្រឆាំង​តវ៉ា​នាំគ្នា​ដើរ​ពី​ទីតាំង​ជួបជុំ​មួយ​ទៅ​កាន់​ព្រះបរមរាជវាំង​ដើម្បី​ថ្វាយ​លិខិត​ដល់​ស្តេច តែ​ជួប​ការរារាំង​ពី​ប៉ូលិ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular