Home ព័ត៌មានជាតិ សង្គម ក្រសួងការងារផ...

ក្រសួងការងារផ្អាកការបណ្តុះបណ្តាលនៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនៅភ្នំពេញនិងទីរួមខេត្តកណ្តាល

ដោយ:ដេប៉ូ /ភ្នំពេញ:ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃយប់ថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០២០នេះបានចេញសេចក្តីជូនដំណឹងមួយដោយសម្រេចផ្អាកការបណ្តុះបណ្តាលនៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនៅភ្នំពេញនិងទីរួមខេត្តកណ្តាលជាបណ្តោះអាសន្នសិន។

ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការងារបានបញ្ជាក់ដល់ នាយក នាយិកានៃគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បុគ្គលិក មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល សិស្ស-និស្សិត សិក្ខាកាម និង សាធាណជនទាំងអស់ពី គ្រឹះស្ថានអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកទេស និងវិជ្ជាជីវៈ សាធារណៈ ឯកជន សមាគម អង្គការជាតិ និង អន្តរជាតិ ទាំងអស់នៅរាជធានីភ្នំពេញនិងទីរួមខេត្តកណ្តាល ត្រូវផ្អាក ការបណ្តុះបណ្តាលជាបណ្តោះអាសន្ន រយៈពេល២សប្តាហ៍ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។

សេចក្តីជូនដំណឹងដដែលនេះបានបញ្ជាក់បន្ថែមថា គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធបណ្តុះបណ្តាលពីចម្ងាយឬអនឡាញ (ONLINE)។ វិធានការនេះគឺដើម្បីចៀសវាងការឆ្លងជំងឺ កូវីដ-១៩ ចូលក្នុងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជិវៈនិងការរីករាលដាលក្នុងសហគមន៍៕ R

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular