Home ព័ត៌មានជាតិ សន្តិសុខ ជិះ​ម៉ូតូ​បត់...

ជិះ​ម៉ូតូ​បត់​ត្រលប់​ក្រោយ​ដួល​ត្រូវ​រថយន្ត​កិន​ស្លាប់​

 

ដោយៈ​ចាន់តូ​/​ភ្នំពេញ: យុវជន​ម្នា​ក់បាន​ស្លាប់ បន្ទាប់ពី​ជិះ​ម៉ូតូ​បត់​ត្រឡប់ក្រោយ​មិន​ប្រយ័ត្ន​បណ្តាល​ឲ្យ​ដួល​ត្រូ​ន​រថយន្ត​មកពី​ក្រោយ​កិន​រួច​បើក​រត់​បាត់ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃអាទិត្យ ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២០​ត្រង់ចំណុច មុខអគ្គបញ្ជាការ​កងកម្លាំង​វិស្វកម្ម ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង​២ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ ឡូង ស៊ី​ថេត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ភូមិ​ម័​រសង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ប៊ីត ពណ៌​សលាយ​ខៀវ ពាក់​ស្លាក​លេខ ពោ​ធិ៏​សាត់ 1K 0867តែម្នាក់ឯង​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន បត់​ត្រឡប់ក្រោយ​ឡើងលើ​ពុំនូកដី​មិន​ប្រយ័ត្ន បណ្ដាល​ឲ្យ​ដួល ខណ​:​ពេលនោះ​ក៏មាន​រថយន្ត មិន​ស្គាល់​ម៉ាក​បាន​បើក មកពីក្រោយ​កិន​ជនរងគ្រោះ​រងរបួស​ធ្ងន់​ក្រោយពី​បញ្ជូនទៅ​មន្ទីរពេទ្យ​បាន​ស្លាប់បាត់​បង់ជីវិត​៕ R

យុវជនត្រូវរថយន្តកិនស្លាប់ពេលបើកម៉ូតូបត់ត្រឡប់ក្រោយមិនប្រយ័ត្ន

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០...

ដោយៈ សុផល / ភ្នំពេញៈ ក្នុ...

មន្ត្រី​ផ្នែក​ស្រាវជ្រាវ​...

​ដោយៈ ដេប៉ូ/មណ្ឌលគិរីៈ មន...

ជនសង្ស័យ​៣​នាក់ ត្រូវ​សមត...

​ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ...

អ្នកបើករថយន្ត​ក្រុមហ៊ុន​ស...

​ ដោយៈ​ស​រិ​ទ្ធ​/​ភ្នំ...