Home ព័ត៌មានជាតិ សន្តិសុខ ផ្ទះ​ប្រជាពលរ...

ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ធ្លាក់ចូល​ទឹក​ទាំងស្រុង​ដោយសារ​បាក់​ច្រាំង​ស្ទឹង​ពោធិ៍សាត់​

 

ដោយៈ​រិ​ទ្ធិ​សែន​/​ខេត្តពោធិ៍សាត់ៈ ផ្ទះ​លក់​អីវ៉ាន់​១​ខ្នង រួមទាំង​សម្ភារៈ​ទាំងស្រុង​ត្រូវបាន​ដី​បាក់ ធ្លាក់ចូល​ក្នុង​ស្ទឹង​ពោធិសាត់​គ្មាន​សល់ ដោយសារ​បាក់​ដី​ច្រាំង​ស្ទឹង​ពោធិ៍សាត់ ប៉ុន្តែ​ពុំ​បង្ក​អោយ​គ្រោះថ្នាក់​ដល់​មនុស្ស​នោះឡើយ​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ត្រង់ចំណុច​ច្រាំង​ស្ទឹង​ពោធិ៍សាត់ ស្ថិតនៅ​ក្នុងភូមិ​កំពង់​ក្រសាំង​លើ ឃុំ​កណ្តៀង​ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ ។​

​សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ម្ចាស់ផ្ទះ​ដែល​រងគ្រោះ​ខាងលើ​មានឈ្មោះ ធឿន មុំ ភេទ​ស្រី អាយុ ៤២​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​កន្លែងកើតហេតុ​ខាងលើ​។​

ប្រភពពី​សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន​បាន​អោយដឹងទៀតថា ផ្ទះ​ខាងលើ​ដែល​រង​ការខូចខាត​ទាំងស្រុង​មាន​ទំហំ បណ្ដោយ​១០​ម៉ែត្រ និង​ទទឹង​៧​ម៉ែត្រ សង់​អំពី​ដែក ដំបូល​ប្រក់​ស័ង្កសី ជញ្ជាំង​បាំង​ស័ង្កសី ក្រាល​ក្ដារ​រួម​នឹង​សម្ភារៈ​បាន​រង​ការខូចខាត​ទាំងអស់​សរុប​ជា​ទឹកប្រាក់​ប្រមាណ​១៦,០០០,០០០​រៀល​(​ដប់​ប្រាំមួយ​លាន​រៀល​) ។​

​ក្រោយពេល​កើតហេតុ គ្រោះថ្នាក់​បាក់​ដី​ច្រាំង​ស្ទឹង​ធ្លាក់​ផ្ទះ​១​ខ្នង​ចូលក្នុង​ទឹក​ខាងលើ សមត្ថកិច្ច​ចុះ​ពិនិត្យ និង​ធ្វើ​របាយការណ៍​រាយការណ៍ ជូន​ថ្នាក់លើ​ផងដែរ ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular