ប្រែសម្រួល : កញ្ញាដាលីស/ឥណ្ឌា ៖ អ្នកស្រុកបានដុតផាវនៅក្នុងភូមិកំណើតដូនតារបស់លោកស្រី កាម៉ាឡា ហារីស កាលពីថ្ងៃអាទិត្យទី៨វិច្ឆិកាខណៈឥណ្ឌាអបអរជ័យជម្នះរបស់អនុប្រធានាធិបតីជាប់ឆ្នោតនៅក្នុងការបោះឆ្នោតនៅសហរដ្ឋអាម៉េរិក ដោយឪពុកមាសាទរសមិទ្ធិផលរបស់លោកស្រីថាជាប្រវត្តិសាស្ត្រនិងជាការលើកទឹកចិត្តដល់ស្ត្រីនិងកុមារី។
លោកស្រីហារីស ជាកូនស្រីរបស់អ្នកឯកទេសខាងជំងឺមហារីកសុដន់ លោកស្រី សាយ៉ាម៉ាឡា ហ្គោផាឡាន មកពីទីក្រុងឆិនណៃ នៅភាគខាងត្បូងប្រទេសឥណ្ឌាបានសម្តែងការដឹងគុណដល់សពម្តាយរបស់លោកស្រី “ដែលជឿជាក់យ៉ាងជ្រាលជ្រៅចំពោះសហរដ្ឋអាម៉េរិកថាជាកន្លែងដែលរឿងបែបនេះអាចទៅរួច” នៅក្នុងសុន្ទរកថាថ្នាក់ជាតិជាមួយប្រធានាធិបតីជាប់ឆ្នោតលោកចូ បៃដិន កាលពីថ្ងៃសៅរ៍។
នៅភូមិថូឡាសេនដ្រាភូរ៉ាមក្នុងរដ្ឋតាម៉ិលណាឌូ ជាភូមិកំណើតរបស់ជីតារបស់លោកស្រីហារីស គឺលោកតា ភីវី ហ្គោផាឡាន ការអបអរធំបានផ្ទុះឡើងដោយហ្វូងមនុស្សនាំគ្នាដុតផាវបួងសួងនៅវិហារធំរបស់ខ្លួន និង គ្រវីផ្ទាំងរូបភាពដែលមានមុខអនុប្រធានាធិបតីជាប់ឆ្នោត។
ស្ត្រីនៅក្នុងភូមិបានបង្កើតស្នាដៃសិល្បៈចម្រុះពណ៌បែបប្រជាប្រិយ ដោយគូររូបនៅលើដី ដោយមានពាក្យថា “អបអរសាទរកាម៉ាឡា ហារីស”។
ស្ត្រីមេផ្ទះឈ្មោះ អារុល ម៉ូហ្ស៊ី ស៊ូដហាកា បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “វាជាមោទនភាពសម្រាប់ស្ត្រីទាំងអស់”៕
ប្រជាជនឥណ្ឌាអបអរអនុប្រធានាធិបតីអាម៉េរិកថ្មីកាលពីថ្ងៃអាទិត្យ