Home កីឡា ខ្សែប្រយុទ្ធ​...

ខ្សែប្រយុទ្ធ​ប្រធាន​ក្រុម​ជម្រើសជាតិ​រុស្ស៊ី អាដឹម ឌី​ហ្ស៊ូ​បា ត្រូវ​ដកចេញ​ពី​ក្រុម ក្រោយ​បែកធ្លាយ​វីដេអូ​សម្រេចកា​ម​លើ​អន​ឡាញ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស/​រុស្ស៊ី ៖ កីឡាករ អាដឹម ឌី​ហ្ស៊ូ​បា ត្រូវបាន​ដកចេញ​ពី​ក្រុមបាល់ទាត់​ជម្រើសជាតិ​រុស្ស៊ី ក្រោយ​វីដេអូ​បង្ហាញ​គាត់​សម្រេច​កាម​ម្នាក់ឯង​នៅលើ​គ្រែ​បាន​ចរាចរ​ពេញ​អន​ឡា​ញ​។​

​វីដេអូ​របស់​ខ្សែប្រយុទ្ធ Zenit Saint Petersburg រូបនេះ​បាន​ល្បី​លើ​អន​ឡាញ​កាលពី​យប់​ថ្ងៃ​សៅរ៍​ទី​៧​វិច្ឆិកា​។

​គ្រូបង្វឹក​ជម្រើសជាតិ​រុស្ស៊ី​លោក ស្តា​នី​ស្លា​វ ឆឺ​ឆេ​សូវ ឥឡូវ​បានបញ្ជាក់​ថា ពួកគេ​នឹង​ពុំ​មាន​ប្រធាន​ក្រុម​ឌី​ហ្ស៊ូ​បា សម្រាប់​ការប្រកួត​បន្ទាប់​ប៉ះ​ជាមួយ​ម៉ុលដូ​វ៉ា តួ​ក​គី និង​សែ​ប៊ី​នោះទេ​។

​យោង​តាម​កាសែត The Sun អ្នក​ចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​រុស្ស៊ី​រូបនេះ​និយាយថា “​តាម​ទស្សនៈ​កីឡា ស្ថានភាព​ជាមួយ​កីឡាករ​អាដឹម ឌី​ហ្ស៊ូ​បា​ពុំមាន​ជាប់ទាក់ទង​អ្វី​ជាមួយ​ក្រុមបាល់ទាត់​ជម្រើសជាតិ​រុស្ស៊ី​ទេ​។ ហេតុ​ដូច្នេះ​យើង​មិនឃើញ​មាន​ការចាំបាច់​ត្រូវ​ផ្តល់​ការវាយតម្លៃ​លម្អិត​លើ​បញ្ហា​នេះ​នោះ​ទេ​”​។

​ខ្សែប្រយុទ្ធ​អាយុ​៣២​ឆ្នាំ​រូប​នេះ​បាន​ក្លាយ​ជា​វីរបុរស​ជាតិ​នៅ​ព្រឹត្តិការណ៍​វើល​ខា​ប់​២០១៨ នៅ​ពេល​រូបគេ​ស៊ុត​បាន​៣​គ្រាប់​ជួយ​ក្រុម​ឡើង​ដល់​វគ្គ​១​ភាគ​៤​ផ្តាច់ព្រ័ត្រ​៕

​ប្រធាន​ក្រុម​ជម្រើសជាតិ​រុស្ស៊ី អាដឹម ឌី​ហ្ស៊ូ​បា ត្រូវបាន​ដកចេញ​ពី​ក្រុម​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular