វីរុស​កូរ៉ូណា ចម្លង​មនុស្ស​៥០​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​

365

​ប្រែ​សម្រួលៈ​វាសនា​/​ញូវយ៉ក​៖ ​ការឆ្លង​វីរុស​កូរ៉ូ​ណា​គិត​ត្រឹម​ថ្ងៃអាទិត្យ បាន​ឡើង​ហួស​៥០​លាន​នាក់ នេះ​បើ​តាម​ការប្រមូល​ទិន្នន័យ​ពី​សារព័ត៌មាន​រ៉​យ​ទ័រ​នៅពេល​ការផ្ទុះ​ជំងឺឆ្លង​នេះ​នៅ​រលក​ទី​២​នៅ​៣០​ថ្ងៃ​​មកនេះ បាន​បង្កើន​ចំនួន​អ្នក​ឆ្លង​ជាង​១០​លាន​នាក់​។​

​ខែតុលា​ជា​ខែ​ដែល​ជំងឺ​នេះ​វាយប្រហារ​ខ្លាំងជាងគេ ដោយ​សហរដ្ឋ​អាម៉េរិក​ក្លាយជា​ប្រទេស​ទី​១​ដែល​បាន​រាយការណ៍​អ្នក​ឆ្លង​ប្រចាំ​ថ្ងៃ​លើ​១០០.០០០​នាក់​។​កំណើន​ការឆ្លង​នៅ​អឺរ៉ុប​ក៏​ចូលរួម​បង្កើន​ចំនួន​​រុបនេះ​។​

​នៅ​៧​ថ្ង​មកនេះ ជា​មធ្យម​មួយថ្ងៃ​ឆ្លង​ជាង​៥៤០.០០០​នាក់​នៅ​ទូទាំង​សកលលោក​។​

​មនុស្ស​ជាង​១,២៥​លាន​នាក់​បាន​ស្លាប់​ដោយ​ជំងឺ​កូវី​ដ​១៩ បង្កឡើង​ដោយ​វីរុស​កូរ៉ូណា​៕

​ខែតុលា ជា​ខែ​ដែល​កូវី​ដ​១៩​វាយប្រហារ​ពិភពលោក​ខ្លាំង​បំផុត​