Home ព័ត៌មានជាតិ សន្តិសុខ ឃាត់ខ្លួន​មុខ...

ឃាត់ខ្លួន​មុខសញ្ញា​លួច​គាស់​ផ្ទះ​បាន​ម្នាក់​និង​រត់​រួច​ម្នាក់​ពេល​កំពុង​ធ្វើ​សកម្មភាព​

ដោយៈ​ស​រិ​ទ្ធ​/​កណ្ដាលៈ ជនសង្ស័យ​ជា​មុខសញ្ញា​លួច​គាស់​ផ្ទះ​ម្នាក់​ក្នុងចំណោម​២​នាក់​ត្រូវបាន​សមត្ថកិច្ច​ក្រុង​តាខ្មៅ​ឃាត់ខ្លួន បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​របស់​ពលរដ្ឋ​កាលពី​រសៀល​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ព្រែក​សំរោង​២ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ។​

​ជនសង្ស័យ​ឈ្មោះ ស ពន្លក ហៅ​ឆៃ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​លេខ​១ សង្កាត់​ស្វាយ​រលំ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​ចំណែក​ជនសង្ស័យ​ដែល​គេចខ្លួន​ឈ្មោះ សូ ច​ន្ទ័​ដា​រិ​ទ្ធ ហៅ​ប៉ាវ​ចិន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​សំរោង​១ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​

សមត្ថកិច្ច​បញ្ជាក់ថា​ក​ម្លាំ​ង​នគរបាល​អន្តរាគមន៍​ក្រុង​តាខ្មៅ បានធ្វើ​ការចុះ​ល្បាត​។ ខណៈ​មកដល់​ចំណុចកើត​ហេតុ ស្រាប់តែ​ឃើញ​ជនសង្ស័យ​២​នាក់​ខាងលើ កំពុង​ធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ ហើយ​នាំគ្នា​យក​សម្ភារ​ដែល​លួចបាន​លី​ចេញពីផ្ទះ​នោះ​។ ដោយមាន​ការសង្ស័យ​ស​ម​ត្ថ​កិច្ច​ក៏​ចូលទៅ​កន្លែងកើតហេតុ ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​រត់គេចខ្លួន តែ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ម្នាក់​ឈ្មោះ ស ពន្លក ហៅ​ឆៃ​រួច​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ក្រុង ដើម្បី​ធ្វើការ​សាកសួរ​។​

​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​និង​បក្ខពួក​ធ្លាប់​បានធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​គេ​បានសម្រេច​ចំនួន​២​ដង​មកហើយ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ហ្វូង​កណ្តូប​អុកឡុក​ទ្វីប...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ប៉ូលិស​ថៃ​ដាក់ពង្រាយ​កម្ល...

ប្រែ​សម្រួលៈ​វាសនា​/​បាងក...

មន្ត្រី​ជំនាញ បញ្ឈប់​ការជ...

​ដោយៈ គ្រញូង /​បាត់ដំបងៈ ...

ការរៀបចំបីដំណាក់កាល​សម្រា...

ភ្នំពេញៈ ក្រសួងសុខាភិបាល​...