Home ព័ត៌មានអន្តរជាតិ អតីត​ប្រធានាធ...

អតីត​ប្រធានាធិបតី​ប៊ូ​ស អបអ​របៃ​ដិន និង​ប្រាប់​ទៅ​ត្រាំ​អោយ​ទទួលស្គាល់​បរាជ័យ​

​ប្រែ​សម្រួលៈ​វាសនា​/​វ៉ាស៊ីនតោន​៖ ​លោក​ច​ច ដា​ប់ប​ល​យូ ប៊ូ​ស កាល​ពី​ថ្ង​អាទិត្យ​បាន​អបអរ​លោកចូ បៃ​ដិន​ចំពោះ​ជ័យជម្នះ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាម៉េរិក​និង​បាន​បញ្ជូន​សារ​ទៅ​កាន់​ប្រធានា​​ធិបតី​ក្នុង​តំណែង លោក ដូ​ណា​ល់​ត្រាំ អោយ​ចេះ​ទទួលស្គាល់​បរាជ័យ​។​

​អតីត​ប្រធានាធិបតី​មកពី​គណបក្ស​សាធារណរដ្ឋ​ដែល​នៅ​មាន​ជីវិត​តែ​ម្នាក់​គត់​នេះ បាន​បាត់បង់​ការ​នៅ​ស្ងាត់ស្ងៀម​នៅ​ជាង​២៤​ម៉ោង​បន្ទាប់ពី​លោកបៃ​ដិន​ត្រូវបាន​ប្រកាសថា​ជា​អ្នកឈ្នះ​ការបោះឆ្នោត​​ប្រធានាធិបតី​អាម៉េរិក​។​លោក​បាន​និយាយ​ទៅកាន់ អ្នកឈ្នះ​មកពី​គណបក្ស​ប្រជាធិបតេយ្យ បៃ​ដិន និង​លោកស្រី កា​ម៉ា​ឡា ហារី​ស​ដែល​នឹង​ក្លាយ​ជា​អនុ​ប្រធានាធិបតី​។​

​តាំងពី​មុន​មក មិន​មាន​មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​ណា​ធ្វើ​ដូច​លោក​ប៊ូ​ស គឺ​ទូរស័ព្ទ​ទៅ​អបអ​របៃ​ដិន​ទេ​។​អតីត​ប្រធានាធិបតី​រូបនេះ បាន​និយាយថា «​ទោះជា​ពួកយើង​មាន​ទស្សនៈ​នយោបាយ​ផ្សេងគ្នា​ ខ្ញុំ​ដឹង​ថា​លោកបៃ​ដិន ជា​មនុស្ស​ល្អ​ម្នាក់ ដែល​ទទួលបាន​ឱកាស​ដឹកនាំ​ប្រទេស​របស់​យើង​»​។​

​ហើយ​នៅក្នុង​អ្វីដែល​ចាត់ទុក​ជា​ការស្តីបន្ទោស​ត្រាំ​ចំពោះ​ការអះអាង​អំពី​ការលួចបន្លំ​ការបោះឆ្នោត​នោះ លោក​ប៊ូ​ស​បាន​ផ្ញើ​សារ​ថា «​អ្នក​ត្រូវតែទទួលស្គាល់​បរាជ័យ​ជា​សាធារណៈ មិន​ថា​ការបោះ​ឆ្នោត​ឬ​​រាប់​សន្លឹកឆ្នោត​យ៉ាងណា​នោះទេ​»៕

​អតីត​ប្រធានាធិបតី​មកពី​គណបក្ស​សាធារណរដ្ឋ​ច​ច ដា​ប់ប​ល​យូ ប៊ូ​ស​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អតីត​ប្រធានាធិបតី​អាម៉េរិ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

បង្ក្រាបទូកនេសាទជនជាតិវៀត...

ដោយ:សុខុម/ស្ទឹងត្រែង:...

កូរ៉េខាងត្បូង​ទិញ​វ៉ាក់សា...

​ប្រែ​សម្រួលៈ​វាសនា​/​សេ​...

អ៊ីស្រាអែល​ព្រមាន​អំពី​កា...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...