Home ព័ត៌មានជាតិ សន្តិសុខ បញ្ជូន​ជនសង្ស...

បញ្ជូន​ជនសង្ស័យ​លួច​ម៉ូតូ​ម្នាក់​ទៅ​តុលាការ​

ដោយ​:​គ្រញូង​/​បាត់ដំបង​:​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពីបទ​លួច​ម៉ូតូ ដែល​ម្ចាស់​ទុក​នៅមុខ​ផ្ទះ​ដោយ​មិនបាន​ដក​សោ​ចេញ​។​

​លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​
​មានឈ្មោះ​មុំ ផាន់​យ៉ាង ហៅ​ក្រឹម​អាយុ​២៥​ឆ្នាំ នៅ​ភូមិ​កៀន​កែស​២ ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។ ចំណែក​ម្ចាស់​ម៉ូតូ​មាន​ឈ្មោះថា ណាវី ភេទ​ស្រី អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​កៀន​កែស​១ ឃុំ គោក​ឃ្មុំ ស្រុក​ថ្មគោល​។​ម៉ូតូ​ដែល​ចោរលួច​ម៉ាក​ស្កុប​ពី​ពណ៌​ស​គ្មាន​ស្លាក​លេខ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា​យោងតាម​កា​ម៉ា​រ៉ា​ដែល​គេ​ថត​បានឃើញ​ជនសង្ស័យ​មាន​ពាក់​ពិល​ឆ្លុះ​នៅលើ​ក្បាល​ផង​រួច​បាន​ដើរចូល​តាម​ទ្វាររបង​ផ្ទះ​ហើយ​ធ្វើ​សកម្មភាព​អូស​ម៉ូតូ​ចេញ​ហើយ​ជិះ​គេចខ្លួនបាត់​។ ក្រោយពេល​ទទួល​ពាក្យបណ្តឹង​រួចមក​កម្លាំង​មូលដ្ឋាន​បានធ្វើការ​ស្រាវជ្រាវ​ភ្លាមៗ និង​នៅ​ថ្ងៃទី​០៩ វិច្ឆិកា ទើប​ចាប់ខ្លួន​ជនសង្ស័យ​ដល់​ក្នុងផ្ទះ​តែម្ដង​ព្រម​ទាំង​ដកហូត​បាន​ម៉ូតូ​មកវិញ​ប្រគល់​ឲ្យ​ទៅ​ម្ចាស់​ដើម​វិញ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​យក​សំណាក​ចំនួន ៣៦ នាក់ ដ...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

ពីរ​នាក់​ជួញដូរ​គ្រឿងញៀន​...

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​...

ក្រសួងសុខាភិបាល ឱ្យ​អ្នក​...

ដោយៈ ស​រិ​ទ្ធ​/​ភ្នំពេញៈ ...

សាខា ក​.​ប​.​ប​. ខេត្ត​ព្...

ដោយៈ ស​រិ​ទ្ធ/ព្រះសីហនុៈ ...