រដ្ឋបាល​ខេត្តតាកែវ ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៧ ទិវា​ឯករាជ្យ​ជាតិ និង​ទិវា​កំណើត​កង​យោពល​ខេមរភូមិន្ទ​

ដោយៈ តាកែវ / តាកែវៈ នៅ​ព្រឹក​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០ រដ្ឋបាល​ខេត្តតាកែវ បាន​ប្រារព្ធ​ខួប​លើក​ទី​៦៧ នៃ​ទិវា​បុណ្យ​ឯករាជ​ជាតិ ៩ វិច្ឆិកា ១៩៥៣- ៩ វិច្ឆិកា ២០២០ និង​ទិវា​កំណើត​កងយោធពល​ខេមរភូមិន្ទ នៅ​វិមានឯករាជ្យ​ខេត្ត ឋិត​ក្នុង​ក្រុង​ដូន​កែវ ក្រោម​អធិបតីភាព​លោក អ៊ូច ភា អភិបាល​នៃ​គណៈ​អភិបាល ខេត្តតាកែវ រួម​ជាមួយនឹង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ទូទាំង​ខេត្ត និង​កងកំលាំងប្រដាប់អាវុធ ទាំង​៣​ប្រភេទ និង​មានការ​និមន្ត​ចូលរួម​ពី សំណាក់​ព្រះសង្ឃ ព្រះ​មេគណ​ខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ ជាច្រើន​កុះករ​។​

​បើតាម​សន្ទរកថា ស្តីពី​ប្រវត្តិ​សង្ខេប​ព្រះរាជ​បូជនីយ៍កិច្ច ទាមទារ​ឯករាជ្យ​នៅ​កម្ពុជា ដែលមាន​ខ្លឹមសារ​ថាៈ ខួប​លើក​ទី​៦៧​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា ២០២០​នេះ ដើម្បី​រំលឹក​នូវ​ព្រះរាជ​បេសកកម្ម នៃ​ការដឹកនាំ របស់​សម្ដេចព្រះ​នរោត្តម សីហនុ ព្រះមហាវរក្សត្រ ព្រះ​រាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ដែល​ទ្រង់​បាន​លះបង់​ព្រះកាយពល និង​ព្រះ​បញ្ញាញាណ យ៉ាងខ្លាំង​ក្លា​បំផុត ធ្វើការ​តស៊ូ​ក្នុង​ក្របខ័ណ្ឌ នៃ​ព្រះរាជ​បូជនីយ៍កិច្ច ដើម្បី​ទាមទារ ឯករាជ្យ​ជាតិ អោយ​ប្រទេស​កម្ពុជា បាន​រួច​ផុតពី​អាណានិគមនិយម​បារាំង ហើយ​ប្រកាស​ឯករាជ្យ​ជាតិ នៅ​ថ្ងៃ​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ វីរៈភាព​ដ៏​អង់អាច​ក្លាហាន​នេះ គឺជា​គំរូ​ដ៏​ល្អ​ដល់​កូន​ខ្មែរ ជំនាន់​ក្រោយ ក្នុង​ការកសាង​ការពារ​បូរណភាព និង ទិវា​កំណើត​កងយោធពល​ខេមរភូមិន្ទ ក្នុង​ស្មារតី​ចងចាំ​ជានិច្ច មិនអាច​បំភ្លេចបាន នូវ​គុណូបការៈ ដ៏​ថ្លៃថ្លា​របស់​វីរ​យុទ្ធជន យុទ្ធ​នារី និង ប្រជាពលរដ្ឋ​យើង នៅ​គ្រប់ទិសទី ដែល​បាន​ពុះពារ​ប្រយុទ្ធ​តស៊ូ ធ្វើ​ពលី​កម្ម អាយុជីវិត យ៉ាង​អង់អាច​ក្លាហាន​បំផុត ដើម្បី​សង្គ្រោះ​ជាតិ មាតុភូមិ ពី​របប​ប្រល័យពូជសាសន៍ ពី​ភ្នក់ភ្លើងសង្គ្រាម គ្រោះកាច​ចង្រៃ​ផ្សេងៗ ព្រមទាំង​បានរួម​ចំណែក យ៉ាង​ធំធេង ក្នុងការ​ការពារ​ទឹកដី អធិបតេយ្យ សេរីភាព សន្តិភាព និង វិបុលភាព​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​ខេត្តតាកែវ ប្រជុំ...

​ដោយៈ ទេព មង្គល / តាកែវៈ ...

រដ្ឋបាល​ខេត្តកោះកុង និង​ក...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

ប្រតិភូ​ស្ថានទូត​កម្ពុជា​...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រដ្ឋបាលខេត្ត​ព្រះវិហារ បើ...

ដោយ​: សៅ វ៉ាន់ឌី / ព្រះវិ...