រដ្ឋបាលខេត្ត​ស្វាយរៀង​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៧ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា​

 

​ដោយៈ​វ៉ៃ​កូ​/​ស្វាយរៀង​: រដ្ឋបាលខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ ដោយមាន​ការ អញ្ជើញ​ចូលរួម​ពី លោក ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​, លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​
​ក្នុង​​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៧ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ( ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២០ ) ដែល​ប្រារព្ធ​ធ្វើ​នៅ​រង្វង់​មូល​វិមានឯករាជ្យ​ក្រុង​ស្វាយរៀង​។ ពិធី​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​លោក លោកស្រី​ជា សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត លោក លោកស្រី​នាយក នាយករង​រដ្ឋបាល​សាលាខេត្ត លោក​លោកស្រី ឧត្ដមសេនីយ៍ វរសេនីយ៍ ស្នងការ ស្នងការរង​នគរបាល​ខេត្ត មេបញ្ជាការ មេបញ្ជា​ការរង​តំបន់​ប្រតិ​ប​តិ្ត​ការ​សឹក​រង​ស្វាយរៀង និង​កងរាជអាវុធហត្ថ​ខេត្ត លោក លោកស្រី ប្រធាន​មន្ទីរ​អង្គភាព​នា​នា​​ជុំវិញ​ខេត្ត ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​រដ្ឋបាល​ក្រុង​ស្វាយរៀង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ ព្រះសង្ឃ និស្សិត សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ យុវជន​ស​.​ស​.​យ​.​ក​.​ខេត្ត យុវជន​កាយរឹទ្ធិ យុវជន​កាក​បាទក្រហម​កម្ពុជា និង​សិស្សានុសិស្ស ចូលរួម​ប្រមាណ ៦០០​អង្គ​/​នាក់​។​

​ការ​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៧ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ដែលជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​ដ៏​សំខាន់​នៅថ្ងៃនេះ បាន​ឆ្លុះបញ្ចាំង​ឲ្យ​កាន់តែច្បាស់​អំពី​ការរំដោះ​ប្រទេស​ឲ្យ​រួចផុត​ពីរ​បប​អាណានិគមនិយម​បារាំង ហើយ​​​​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ឆ្នាំនេះ ស្ថិតក្នុង​ដំណាក់​កាលដែល​ប្រទេសជាតិ​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិ​បណ្ឌិត​រប​ស់ស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាននិង​កំពុង​មានកា​រ​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប​វិស័យ ជាមួយនិង​ការរីកលូតលាស់​នៃ​លទ្ធិប្រជាធិបតេយ្យ ក្នុង​សុខ​សន្តិ​ភាព និង​សុវត្ថិភាព សណ្ដាប់ធ្នាប់​សង្គម​ល្អប្រសើរ ។​

 

 

 

 

ក្នុង​អង្គ​មី​ទ្ទិញ​ទាំងមូល សូម​សម្ដែង​នូ​វក​ត្ត​ញ្ញុ​តា​ធម៌ និង​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ថ្វាយ​ព្រះករុណា​ព្រះបាទ​ន​រោ​ត្ដម សីហនុ​អតីត​ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតា​ឯករាជ​ជាតិ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​​​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​បូជា​ព្រះកាយពល និង​ព្រះ​បញ្ញាញាណ​ជម្នះ​គ្រប់​ឧបសគ្គ ដើម្បី​នាំមក​នូវ​សន្តិ​ភាព ការផ្សះផ្សារ​ជាតិ ភាព​ចម្រុងចម្រើន និង​កិត្តិយស​ដល់​មាតុភូមិ និង​ប្រជារាស្ត្រ​ខ្មែរ ៕​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​ឃុំខ្លួន​បុរស​ម្នាក់​ជួញ...

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​...

អ្នក​ប្រឆាំង​តវ៉ា​ថៃ ជួបជ...

​ប្រែ​សម្រួលៈ​វាសនា​/​បាង...

នាយករដ្ឋមន្ត្រី​ហៅ​ការឆ្ល...

​ដោយៈ​តារា​រិ​ទ្ធ​/​ស...

រដ្ឋមន្ត្រី​ក្រសួងបរិស្ថា...

​ដោយៈ ដេប៉ូ / ភ្នំពេញៈ រដ...