រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ប្រារព្ធ​ខួប​លើក​ទី​៦៧​ឆ្នាំ នៃ​ទិវា​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា

ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ បាន​ប្រារព្ធ​ខួប​លើក​ទី​៦៧ ឆ្នាំ នៃ​ទិវា​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា (៩​វិច្ឆិកា ១៩៥៣ – ៩​វិច្ឆិកា ២០២០) នៅ​មហាសាល​ប្រជុំ​សាលាខេត្ត និង​បរិវេណ​សាលាខេត្ត​បន្ទាយមានជ័យ កាលពី​ព្រឹក ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រោម​វត្តមាន​លោក ខេង ស៊ុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​។​

​គណៈអធិបតី និង​តំណាង​ស្ថាប័ន អង្គភាព​កងកម្លាំងប្រដាប់អាវុធ និង​មន្ត្រីរាជការ​ស៊ីវិល បាន​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធ​នារី វីរបុរស អ្នកស្នេហាជាតិ ដែល​បាន​ពលី​ជីវិត ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ និង​ប្រជាជន​កម្ពុជា នៅ​មហាសាល (​ដែល​ខុសពី​រាល់​ឆ្នាំ ដែល​ធ្វើ​នៅ​ស្តូប ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ នៃ​វេទិកា​ខេត្ត ឬ សួន​មានជ័យ​)​។​

​លោក អ៊ុំ រាត្រី បាន​អាន​សារលិខិត នៃ​បុណ្យ​ឯករាជ្យ ៩ វិច្ឆិកា ព្រមទាំង​ការថ្វាយ​ព្រះរាជ​កុសល ចំពោះ​ព្រះ​វិញាណក្ខន្ធ ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះបិតា​ឯករាជ្យ​ជាតិ ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​លះបង់​ព្រះកាយពល និង​ព្រះ​បញ្ញាញាណ យ៉ាង​ក្លៀវក្លា​បំផុត ធ្វើការ​តស៊ូ​ក្នុង​ក្របខ័ណ្ឌ នៃ​ក្នុងការ​ទាមទារ​ឯករាជ្យ ឲ្យ​ប្រទេស​កម្ពុជា រួច​ចាក​ផុតពី​អាណានិគមនិយម​បារាំង និង​ជូន​ចំពោះ​វិញ្ញាណក្ខន្ធ​វីវ​យុទ្ធជន យុទ្ធ​នារី ប្រជាពលរដ្ឋ​ខ្មែរ ដែល​បានធ្វើ​ពលិកម្ម ដើម្បី​បុព្វហេតុ ឯករាជ្យ​ជាតិ​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...