Home ព័ត៌មានអន្តរជាតិ អូស្ត្រាលី​ស្...

អូស្ត្រាលី​ស្វាគមន៍​អាម៉េរិក​វិល​ចូល​កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ​និង​WHO នៅក្រោយ​ការដឹកនាំ​របស់​បៃ​ដិន​

​ប្រែ​សម្រួលៈ​វាសនា/​ស៊ីដ​នី​៖ អូស្ត្រាលី​នឹង​ស្វាគមន៍​ប្រធានាធិបតី​ជាប់ឆ្នោត​ចូ បៃ​ដិន នាំ​សហរដ្ឋ​អាម៉េរិក​មក​ចូល​ក្នុង​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ស្តី​ពី​អាកាស​ធាតុ នេះ​បើ​តាម​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​បាន​​និយាយ​កាលពី​ថ្ង​ចន្ទ​ទី​៩​វិច្ឆិកា ។​

​លោក​ស្កត់ ម័រ​រី​សុន បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា «​យើង​នឹង​ស្វាគមន៍​សហរដ្ឋ​អាម៉េរិក​វិល​មក​ក្នុង​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​។​ការវិល​របស់​អាម៉េរិក​មក​កាន់​អង្គការ​ពិភពលោក​ដទៃទៀត ដូច​ជា​អង្គ​​ការ​សុខភាព​ពិភពលោក (WHO)​នឹង​ត្រូវ​ស្វាគមន៍​។​

​សូមបញ្ជាក់​ថា សហរដ្ឋ​អាម៉េរិក​បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ​នេះ​ជា​ផ្លូវការ​កាលពី​សប្តាហ៍​មុន តែ​លោកបៃ​ដិនបាន​សន្យា​វិល​ចូល​វា​វិញ​បើ​សិន​ជា​លោក​ឈ្នះឆ្នោត​ហើយក៏​បាន​ប្តេជ្ញា​​ចិត្ត​ចំពោះ​គោលដៅ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​កំរិត​សូន្យ​នៅ​ត្រឹម​ឆ្នាំ​២០៥០​ទៅ​។​

​កាលពី​ថ្ងៃអាទិត្យ លោកម័រ​រី​សុន​ក៏​បាន​និយាយថា អូស្ត្រាលី ក៏​នឹង​ស្វាគមន៍​ការ​ចូល​ពាក់ព័ន្ធ​របស់​អាម៉េរិក​ជាមួយ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ពីព្រោះ​«​វិធី​ចាកចេញ​ពី​ឱនភាព​សកល​មួយ​ដែល​បង្ក​​ឡើង​ដោយ​ជំងឺ​កូវី​ដ​១៩ គឺ​ពាណិជ្ជកម្ម​ផ្អែក​លើ​ទីផ្សារ ពាណិជ្ជកម្ម​យុត្តិធម៌ ក្រោម​ច្បាប់​ត្រឹមត្រូវ តាមរយៈ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នេះ​ឯង​»៕

​អូស្ត្រាលី​ជា​ប្រទេស​នាំចេញ​ឥន្ធនៈ​ផូស៊ូល​ធំ​មួយ​នៅក្នុង​លោក ជាពិសេស​ធ្យូងថ្ម

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular