Home កីឡា សាមូ​អែល អេតូ...

សាមូ​អែល អេតូ​អូ កំពុងស្ថិត​នៅ​មន្ទីរពេទ្យ ក្រោយ​ឡានក្រុង​បើក​បុក​ឡាន​របស់គាត់​ខ្ទេច​អស់​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​វ៉ាស៊ីនតោន ៖ យោងតាម​របាយការណ៍​នានា​បាន​ឱ្យដឹងថាអតីត​ខ្សែប្រយុទ្ធ Barcelona និង Chelsea សាមូ​អែល អេតូ​អូ កំពុងស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​ដោយសារ​របួស​ក្បាល​តិចតួច​បន្ទាប់ពី​គាត់​បាន​ជួប​គ្រោះថ្នាក់​​ចរាចរណ៍​នៅ​ប្រទេស​កំណើត​កា​មេ​រូ​ន​។​

​វេបសាយ France Football ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​ទី​០៩​វិច្ឆិកា​នេះ​ថា អតីត​ខ្សែប្រយុទ្ធ​រូប​នេះ​នឹង​ត្រូវធ្វើ​ការពិនិត្យ​បន្ថែម​ទៀត​នៅ​មន្ទីរពេទ្យ​បន្ទាប់​ពី​រថយន្ត​របស់​គាត់​ត្រូវ​ឡានក្រុង​បុក​។​

​ការបុក​គ្នា​នេះ​បាន​កើតឡើង​នៅ​ជិត​ទីក្រុង​អិន​កុង​សាំ​បា ខណៈ​ដែល​អេតូ​អូ​កំពុង​បើក​ឡាន​ពី​ស៊ីការ​គេ​ត្រឡប់មកផ្ទះ​វិញ​។​

​អ្នកកាសែត​ឈ្មោះ ម៉ា​ទីន ខេ​មូស និយាយថា គាត់​បាន​និយាយ​ជាមួយ​អេតូ​អូ ដែល​ចង់​ធានា​ដល់​អ្នកគាំទ្រ​ថា គាត់​សុខ​សប្បាយ​ជាធម្មតា​ទេ​។​

​រូបភាព​នានា​បានបង្ហាញ​ឡាន​របស់​អេតូ​អូ​ខូចខាត​យ៉ាង​ដំណុំ​។​

​របាយការណ៍​របស់ BBC ថា គ្មាន​នរណា​ម្នាក់​ស្លាប់​ដោយសារ​គ្រោះថ្នាក់​នេះ​ទេ​៕

អេតូ​អូរង​របួសក្បាល ក្រោយ​ឡានក្រុង​បុក​ឡាន​របស់​គាត់​នៅ​កា​មេ​រូ​ន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...

ប្រកាស​មុខតំណែង​អភិបាល អភ...

ដោយៈ ទេព មង្គល / បាត់ដំបង...