Home ព័ត៌មានជាតិ សន្តិសុខ មនុស្ស ៧៩០​នា...

មនុស្ស ៧៩០​នាក់ ស្លាប់ និង​របួស ២៤១៨​នាក់ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ១៩២​ថ្ងៃ​

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ គ្រោះថ្នាក់​ចរាចរណ៍​រយៈ​ពេល ១៩២​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​កើតឡើង​ចំនួន ១.៥៧៩ លើក ស្លាប់​មនុស្ស ចំនួន ៧៩០ នាក់ របួស​ចំនួន ២.៤១៨ នាក់ ក្នុងនោះ របួសធ្ងន់ ១.៤៥៦ នាក់ ។ នេះ​បើតាម​ការបញ្ជាក់ របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង និង​ជា​អ្នកនាំពាក្យ អគ្គស្នងការដ្ឋាន នគរបាលជាតិ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​បន្តទៀតថាៈ សម្រាប់​លទ្ធផល​នៃ​ការ​រឹតបន្តឹង ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក តាម​ស្មារតី​អនុក្រឹត្យ​លេខ​៣៩ រយៈពេល ១៩២ ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០ យានយន្ត ដែល​ត្រូវបាន​ត្រួតពិនិត្យ និង​ផាកពិន័យ សរុប​ចំនួន ២០៩.៣៨៦ គ្រឿង ក្នុងនោះ​ម៉ូតូ​មាន​ចំនួន ១៥៤.៨៣០ គ្រឿង និង​រថយន្ត​មាន​ចំនួន ៥៤.៥៥៦ គ្រឿង​។

​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន នគរបាលជាតិ បានបញ្ជាក់​ថាៈ បទល្មើស​ភាគច្រើន សម្រាប់​ម៉ូតូ និង​រថយន្ត គឺ​អត់​ពាក់មួក​សុវត្ថិភាព ល្មើស​សញ្ញា បត់​ជែង លើស​ចំណុះ ស្រវឹង អត់​ផ្លាកលេខ ល្មើស​ល្បឿន អត់​ប័ណ្ណបើកបរ អត់​ខ្សែក្រវាត់ គ្មាន​ស្លាក​លេខ និង​និយាយ​ទូរស័ព្ទ នៅពេល​បើកបរ​៕​/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular