Home ព័ត៌មានជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម​ក...

ពាណិជ្ជកម្ម​កម្ពុជា – ជប៉ុន​មានតម្លៃ ១,៥ ពាន់​លាន​ដុល្លារ​នៅ​ត្រីមាស​ទី ៣

ដោយ​: ជា សីហ​: /ភ្នំពេញ​:ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​និង​ជប៉ុន​មានតម្លៃ ១.៥៤៨ លាន​ដុល្លារ​ក្នុង​រយៈពេល ៩ ខែ​ឆ្នាំនេះ​។​

​ទីភ្នាក់ងារ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន (JETRO)​បាន​អះអាងថា ទំហំ​ពាណិជ្ជ​នេះ​គឺ​ថយចុះ ២៥ ភាគរយ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

​តួលេខ​ពី​ប្រភព​ដដែល​បា​នបង្ហាញថា​ចាប់ពី​ខែមករា​ដល់​ខែកញ្ញា​ឆ្នាំនេះ​ប្រទេស​កម្ពុជា បាន​នាំចេញ​ផលិតផល​ដែលមាន​តម្លៃ ១.២០៨ លាន​ដុល្លារ​ទៅ​ជប៉ុន ថយចុះ​៥,៦ ភាគរយ​បើ ប្រៀបធៀប​នឹង​ឆ្នាំមុន​។​

​ប្រភព​បន្តដឹងថា កម្ពុជា​បាន​នាំចូល​ទំនិញ​ពី​ប្រទេស​ជប៉ុន​ក្នុងតម្លៃ ៣៣៩ លាន​ដុល្លារ​ពោលគឺ​ធ្លាក់ចុះ ១៤,៨ ភាគរយ​។​

​តួលេខ​ពី​ក្រសួងពាណិជ្ជកម្ម​បានបង្ហាញ​ថា​ផលិតផល​សក្តានុពល​ស​ម្រា​ប់​ការនាំ​ចេញពី​កម្ពុជា​ទៅ​ជប៉ុន​គឺ​សម្លៀកបំពាក់ ស្បែកជើង និង​គ្រឿង​អេ​ឡិច​ត្រូ​និ​ក។​

​កាលពី​ឆ្នាំមុន​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​បាន​កើនឡើង ១៣ ភាគរយ​ស្មើនឹង ២.២៩២ លាន​ដុល្លារ​អាម៉េរិក ៕PC​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋមន្ត្រី​កសិកម្ម ចុះ​ព...

ដោយៈ ជា សីហៈ / ភ្នំពេញៈ ល...

បណ្តា​ស្ថានទូត​អ៊ីស្រាអែល...

ប្រែ​សម្រួលៈ​វាសនា​/​ហ្សេ...

​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ...

​ដោយៈ ជា សីហៈ / ភ្នំពេញៈ ...

ករណីពុលទឹកស្លាប់ពីរនាក់និ...

ដោយៈមុនីរ័ត្ន-ទេពកង្រី/កំ...