កឹម សុខា ផ្ញើ​សារ​នៅ​ថ្ងៃបុណ្យ​ឯករាជ្យ​

​ដោយៈ ជា សីហៈ/ភ្នំពេញ: លោក កឹម សុខា អតីត​ប្រធាន​គណបក្សប្រឆាំង​ដែល​ត្រូវបាន រំលាយ​ដោយ​សាលក្រម​តុលាការ​កំពូល​កម្ពុជា បាន​ផ្ញើរ​សារ​នៅ​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ ដោយ​រំលឹក​អំពី កម្លាំង​នៃ​សាមគ្គីភាព​ជាតិ ។

​លោក​បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​របស់លោក​ថា អបអរសាទរ ទិវា​បុណ្យខួប​លើក​ទី​៦៧ នៃ​ឯករាជ្យ​ជាតិខ្មែរ (០៩ វិច្ឆិកា ១៩៥៣ – ០៩ វិច្ឆិកា ២០២០) ប្រទេសជាតិ​ណា​ក៏​ចង់បាន​ឯករាជ្យ មិន​ចង់​ស្ថិតនៅក្រោម​អាណានិគម ឬ​ខ្ញុំកញ្ជះ​គេ​ទេ​។ អ្នកណា​ក៏​ដឹង​ដែរ​ថា ៖«​សាមគ្គីភាព​ជាតិ នាំមក​នូវ ឯករាជ្យ​ជាតិ​រឹងមាំ​» «​បែកបាក់​សាមគ្គី​ជាតិ នាំ​ឲ្យ​ប្រទេសជាតិ​ទន់ខ្សោយ​ហើយនឹង នាំ​ឲ្យ​បាត់បង់​ឯករាជ្យ​ជាតិ​»​។​

​លោក​បាន​បន្តទៀតថា មិនមែន​មានតែ​វត្ថុ​អត់​វិញ្ញាណ​ទេ ដែល​ប្រេះស្រាំ ឬ​បែកបាក់​ហើយ​អាច នាំ​ឲ្យ​អ្វី​ផ្សេង​ពី​ខាងក្រៅ ដូចជា​ទឹកជា​ដើម អាច​បញ្ជ្រាប​ចូល​បាន ហើយ​សូម្បីតែ​ក្រុមគ្រួសារ ឬ​សង្គមមនុស្ស ឬ​ប្រទេសជាតិ ដែល​បែកបាក់​សាមគ្គីភាព​ផ្ទៃក្នុង​ក៏​ផ្តល់ឱកាស​ឲ្យ​អ្នក​ខាងក្រៅ ងាយ​ចូលមក​ទាញយក​ផលប្រយោជន៍ ត្រួតត្រា និង​បំផ្លិចបំផ្លាញ​យើង​ជាពិសេស​អាចធ្វើ​ឲ្យ យើង​អាប់ឱន​កិត្តិយស កេរ្តិ៍ឈ្មោះ​ទៀតផង​។​

​ក្នុងឱកាស​នេះដែរ យើង​គួរ​រំលឹក​ឡើងវិញ​នូវ​ព្រះរាជសារ​របស់​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ព្រះបិតា​ឯករាជ្យ​ជាតិ​នៃ​យើង កាលពី​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​១៩៦២ ។​

​លោក​បាន​បញ្ជាក់ថា «​ខ្ញុំ​ជឿជាក់ថា ការរួបរួម​គ្នា​របស់​យើង​ជា​ធ្លុង​មួយ​នេះ នឹង​ជួយ​ស្រោចស្រង់ ប្រទេស​យើង និង​ឯករាជ្យ​យើង ឲ្យ​ឆ្លង​សមុទ្រ​គ្រោះថ្នាក់ ដែលមាន​នៅមុខ​យើង​នេះ បាន​ផុត​ស្រឡះ​ដោយ​ជ័យ​មង្គល​»​។​

​លោក​បាន​សង្កត់ធ្ងន់​ទៀតថា “​ដូច្នេះ ខ្ញុំ​យល់ឃើញថា ដើម្បី​ការពារ​ឯករាជ្យ​ជាតិ​លុះត្រាតែ រក្សា​សាមគ្គីភាព​ជាតិ​ឲ្យ​បាន​រឹងមាំ​។ រក្សា​សាមគ្គី​ភាពរឹងមាំ​បាន លុះត្រាតែ​កាត់បន្ថយ មហិច្ឆតា​ផ្ទាល់ខ្លួន មិន​គុំកួន​សងសឹក ងាក​មករក​ការអត់ឱន​ឲ្យ​គ្នា​(tolerance ) ចាប់យក​ការ សន្ទនា បោះបង់ចោល​ការប្រមាថ ឈប់​បង្កជម្លោះ​មិន​លស់​ពេល​។ ប៉ុន្តែ​បើ​សូម្បីតែ​រក្សា​ភាព អត់ធ្មត់​ស្ងប់ស្ងាត់ មិន​ឈ្លោះ មិន​ឆ្លើយ មិន​ឆ្លង ក៏​ដាក់​កំហុស ចូលរួម​ធ្វើ​សកម្មភាព​មនុស្សធម៌ ដូចជា​ប្រឆាំងនឹង​ជម្ងឺឆ្លង​កូ​វីដ​-១៩ ដែល​រាលដាល​ពេញ​ពិភពលោក និង​ជួយសង្គ្រោះ​ប្រជា ពលរដ្ឋ​ខ្មែរ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ ក៏​នៅតែ​ដាក់​កំហុស​នោះ​មិនអាច​កើតមាន​សាមគ្គី ភាព​ជាតិ​បានទេ ហើយក៏​មិន​អាចមាន​ឈ្មោះថា​ជា​អ្នក​ទាមទារ រក្សា ការពារ «​ឯករាជ្យ​ជាតិ​» ពិត​ឡើយ​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...