ទូត​កម្ពុជា នៅ​កូរ៉េខាងត្បូង ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ ខួប​លើក​ទី​៦៧ ហើយ​ដាល់អំបុក ថែមទៀត​

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ និង​សហការី បាន​ប្រារព្ធ​ពិធី​អបអរសាទរ ខួប​អនុស្សាវរីយ៍ លើក​ទី​៦៧ នៃ​ទិវា​ឯករាជ្យ​ជាតិ និង​ខួបកំណើត​កងយោធពល​ខេមរភូមិន្ទ នៅ​មជ្ឈមណ្ឌល​វប្បធម៌​ខ្មែរ នៅ​ទីក្រុង​អាន​សាន ដោយមាន​មន្ត្រីរាជការ​ស្ថានទូត និង​ក្រុមគ្រួសារ និ​សិ​ត្ស អាណិកជន​ខ្មែរ រស់នៅ​កូរ៉េ ពលករ ពលការ​នី និង​ភ្ញៀវ​ជនជាតិ​កូរ៉េ ចូលរួម​ប្រមាណ​ជាង ៨០ នាក់​។​

​កម្មវិធី​នេះ ក៏បាន​រៀបចំ​បញ្ចាំង​នូវ វីដេអូ​ឯកសារ ស្ដីពី​ការតស៊ូ​ដណ្ដើម​ឯករាជ្យ​ជាតិ រំលឹក​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា អំពី​ការតស៊ូ​របស់​បុព្វបុរស ការបង្រួបបង្រួម​ជាតិ រហូត​ទទួលបាន​សន្ដិភាព ពេញលេញ​ដូច​បច្ចុប្បន្ន និង​បានរៀបចំ ឲ្យ​អង្គពិធី​ទាំងមូល ចូលរួម​ច្រៀង​ចម្រៀង​បទ ពង្សាវតារ​ខ្មែរ ជនជាតិខ្មែរ និង​បទ​ដែនដី​ខ្មែរ ដោយ​ពោរពេញ ដោយ​ក្ដីរំភើប រំជើបរំជួល​។​

​ជាមួយគ្នានេះ លោក​ឯកអគ្គរាជទូត និង​សហការី ព្រមទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ក៏បាន​ប្រារព្ធ​ពិធី​ដាល់អំបុក និង អកអំបុក បង្ហាញ​ពី​វប្បធម៌​ខ្មែរ ប្រកបដោយ​ភាព​រីករាយ ដោយ​គោរព​តាម​វិធានការ សុវត្ថិភាព​របស់​អាជ្ញា​ធរ ដើម្បី​បង្ការ ទប់ស្កាត់ នៃ​ការរីក​រាលដាល នៃ​មេរោគ​កូ​វីដ ១៩ ៕​/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរងខេត្តកំពង់ឆ្នាំងដ...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អាវុធហត្ថឃាត់ខ្លួនបុរសម្ន...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អ្នកនាំពាក្យ​ក្រសួងសុខាភិ...

ដោយ: មុនីរ័ត្ន / ភ្នំពេញ:...

នាយកដ្ឋាន​ព័ត៌មានវិទ្យា រ...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...