រដ្ឋបាលខេត្ត​ពោធិ៍សាត់ ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ ខួប​លើក​ទី​៦៧ និង​ទិវា​កំណើត កងយោធពល​ខេមរភូមិន្ទ

ដោយៈ រិ​ទ្ធិ​សែន / ពោធិសាត់ៈ ប្រធាន​ក្រុមប្រឹក្សា​ខេត្តពោធិ៍សាត់ លោក ម៉ក រ៉ា និង​លោក ចេង ឡៃ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត តំណាង​លោក ម៉ៅ ធនិន អភិបាលខេត្ត នា​ព្រឹក​ថ្ងៃទី​៩ វិច្ឆិកា ២០២០ នេះ បាន​ដឹកនាំ​មន្ត្រីរាជការ គ្រប់​ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ ជិត​១​ពាន់​នាក់ ប្រារ​ព្ធ​ខួប​អនុស្សា​រី​យ៍ លើក​ទី​៦៧ នៃ​ទិវា​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា និង​ទិវា​កំណើត នៃ​កងយោធពល​ខេមរភូមិន្ទ នៅលើ​មណ្ឌល​វប្បធម៌ កោះ​សំពៅ​មាស ។​

​បន្ទាប់ពី​ថ្នាក់ដឹកនាំ ក្រុមប្រឹក្សា គណៈ​អភិបាល កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ និង​តំណាង​មន្ទីរ​ជុំវិញ​ខេត្ត ចំនួន​៩​ផែន បាន​អញ្ជើញ​ដាក់​កូ​រោ​ន និង​គោរព​វិញ្ញាណ​ក្ខ័​ន្ធ ព្រះសង្ឃ ៩​អង្គ បង្សុកូល​រួចមក លោក ចេង ឡៃ តំណាង​លោក ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាល ខេត្តពោធិ៍សាត់ បាន​ថ្លែងថាៈ ៩​វិច្ឆិកា ជា​ទិវា​ឯករាជ្យ​ជាតិ និង​ជា​កំណើត​នៃ​កងយោធពល​ខេមរភូមិន្ទ ដែលជា​ថ្ងៃ​ប្រវត្តិសាស្ត្រ នៃ​ការប្រកាស​ឯករាជ្យ ពេញលេញ របស់​កម្ពុជា ក្រោម​ព្រះរាជ​បូនីយកិច្ច និង​ព្រះរាជ​បេសកកម្ម ទាមទារ​ឯករាជ្យ ពី​អាណានិគមនិយម​បារាំង នា​ឆ្នាំ​១៩៥៣ របស់​ព្រះករុណា ព្រះបាទ​ព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះ​វ​រាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ​។​

​លោក​បាន​បញ្ជាក់ថាៈ ទន្ទឹមនឹងនេះ យើងទាំងអស់គ្នា ចូលរួម​អបអរសាទរ ខួប​លើក​ទី​៦៧ នៃ​ថ្ងៃកំណើត​កងយោធពល​ខេមរភូមិន្ទ ដោយបាន​ចាត់ទុកថា សមិទ្ធផល​ដ៏​ធំធេង​ទាំងឡាយ ដែល​យើង​សម្រេចបាន​នេះ ពិតជា​បានមក​តាមរយៈ ការខិតខំ​ពង្រីក​នូវ​វប្បធម៌​សន្តិភាព ការផ្សះផ្សា បង្រួបបង្រួម​ជាតិ ការលើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ ការគោរព​សិទ្ធិសេរីភាព និង​សេចក្តីថ្លៃថ្នូរ របស់​មនុស្ស រក្សា​ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សង្គម កែលម្អ​អភិបាលកិច្ច លើកស្ទួយ​វិស័យ​សាធារណៈ និង ការអភិវឌ្ឍ​ន៏​ជាតិ​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត...

​ដោយៈ​តារា​រិ​ទ្ធ​,​មុនី​...

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...